ក្នុងការប្រកួតក្របខ័ណ្ឌ English League Cup ក្រុម Manchester United ត្រូវជួបក្រុម Leicester City ក្នុងការជួបគ្នាដ៏គួរឱ្យរំភើប។ ក្នុងតង់ទីមួយ Garnacho បានបង្កើតឪកាលឲ្យ Casemiro បានស៊ុតបាល់បញ្ចូលទីយ៉ាងអស្ចារ្យ។ បន្ទាប់មក Dalot បានជួយឲ្យ Garnacho រកគ្រាប់បាល់មួយគ្រាប់បន្ថែមទៀត។ Hannus រកបានមួយគ្រាប់វិញសម្រាប់ Leicester ប៉ុន្តែភ្លាមៗនោះ ការទាត់បាល់ហ្វ្រីឃីករបស់ Bruno Fernandes បានផ្លាតចូលបានសម្រាច់ ហើយ Casemiro រកបានមួយគ្រាប់ទៀតដែរជាគ្រាប់ទី២របស់គេ។ នៅម៉ោងបន្ថែមទៅហើយ Coady បានស៊ុតបញ្ចូលទីម្ដងទៀតឲ្យ Leicester តាមពីក្រោយ។
នៅក្នុងតង់ទីពីរ Okoli បានបង្កើតកំហុសក្នុងការបញ្ជូនបាល់ពីខាងក្រោយទៅឲ្យអ្នកចាំទី ដែលអនុញ្ញាតឱ្យ Bruno Fernandes ឆក់យកបានហើយក៏ញាក់ដាច់ Danny Ward និងស៊ុតបញ្ចូលទីគ្រាប់ទីពីររបស់ខ្លួន។ ទីបំផុត Manchester United បានយកឈ្នះ Leicester City ៥-២ ហើយបានឡើងទៅជុំបន្ទាប់។ នេះក៏ជាការដឹកនាំដំបូងរបស់លោក Van Nistelrooy នៅ Old Trafford ហើយឈ្នះជាលើកដំបូងក្នុងនាមជាគ្រូបណ្ដោះអាសន្ន៕