ខែនៃការបង្ហាញនូវការរចនាម៉ូដថ្មីៗ ទើបបញ្ចប់ ប៉ុន្តែអនុស្សាវរីយ៍នៃ Paris Fashion Week នៅតែដក់ជាប់អារម្មណ៍របស់អេដមីននៅឡើយ។ ការបង្ហាញខ្លួនដំបូងរបស់ Valentino ដែលបានមកពីការរចនាដែលពោរពេញទៅដោយការរំពឹងទុកយ៉ាងខ្ពស់របស់ Alessandro Michele គួជាទីចំណាប់អារម្មណ៍តាមរយៈទស្សនីយភាពនៃការជ្រើសប្រភេទក្រណាត់ជរ ការរចនាជាមួយក្រណាត់ពងជីងចក់ និងការបង្ហាញបង្ហាញពីភាពឆើតឆាយ និងភាពទំនើបនៃយុគសម័យអតីតកាល បានកំណត់ស្តង់ដារថ្មីមួយទៀត។
តារាបង្ហាញម៉ូតរបស់ Miu Miu បានបោះជំហានលើឆាកយ៉ាងស្វាហាប់ បង្ហាញពីសោភ័ណភាពសិល្បៈនៃការស្លៀកពាក់ច្រើនស្រទាប់ ជាមួយនឹងរចនាបទផ្ទាល់ខ្លួន។
ទន្ទឹមនឹងនេះដែរ Saint Laurent ក៏បានរំលឹកយើងអំពីភាពឆើតឆាយដែលមិនចេះហួសសម័យ នៃឈុតដ៏ស្រស់ស្អាត ដែលបានឆ្លងការកាត់ដេរយ៉ាងប្រណិត។
ចំណែក Balmain វិញក៏ធ្វើឲ្យយើងចាប់អារម្មណ៍មិនដាក់ភ្នែក ជាមួយនឹងការរចនាម៉ូតសម្លៀកបំពាក់ ដោយប្រើរូបចម្លាក់ ព្រីនពេញសម្លៀកបំពាក់ រំលេចនូវសោភណភាពដ៏ស្រស់សោភា និងជាទីចាប់អារម្មណ៍ពន់ពេក។
Paris Fashion Week វាគឺជាពេលវេលាមួយដ៏អស្ចារ្យ ដែលយើងមិនអាចបំភ្លេចបាន ហើយប្រាកដណាស់ថា វានឹងក្លាយជានិន្នាការមួយដែលជះឥទ្ធិពលនៅក្នុងរដូវកាលម៉ូដនាពេលខាងមុខ។