• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

ចង់បានអាហាររូបករណ៍សិក្សានៅបរទេស គួរត្រៀមអ្វីខ្លះ?

by Pisey Dim
ព្រហស្បតិ៍ វិច្ឆិកា 21st, 2024
in របទជីវិត
325
SHARES
Share on FacebookShare on Twitter

ដូចដែលយើងបានដឹងហើយថា យុវវ័យសម័យបច្ចុប្បន្ននេះ ហាក់កំពុងស្វែងរកនូវអាហារូបករណ៍សម្រាប់សិក្សាបន្តនៅបរទេស ក៏ដូចជាជួបនឹងសិស្សានុសិស្សអន្តរជាតិមកពីបណ្តាប្រទេសផ្សេងៗ ដែលមានជាតិសាសន៍ ពណ៌សម្បុរ វប្បធម៌ និងសាសនាខុសៗគ្នា។

អត្ថប្រយោជន៍នៃការជួបប្រាស្រ័យទាក់ទងនេះ អាចផ្តល់នូវបទពិសោធន៍ស្វែងយល់ដឹងអំពី របៀប និងវិធីសាស្ត្រនៃការរស់នៅរបស់មនុស្សម្នាក់ៗ ដែលបានបោះជំហានចេញពីភាពសុខស្រួល ដើម្បីដើរឆ្ពោះទៅរកក្តីស្រមៃរបស់ខ្លួន។
ដើម្បីទទួលបានអាហារូបករណ៍សមប្រកបតាមបំណង តើត្រូវត្រៀមខ្លួនដូចម្តេចខ្លះ?

  • ការស្រាវជ្រាវ

ស្រាវជ្រាវរកអាហារូបករណ៍ណាដែលសាកសមជាមួយប្រវត្តិ គោលដៅ និងប្រកបដោយសមិទ្ធភាពសម្រាប់ខ្លួន ព្រោះថាមិនមែនគ្រប់ប្រភេទអាហារូបករណ៍ទាំងអស់ បង្កើតឡើងមានលក្ខណៈដូចគ្នានោះទេ។ ម្យ៉ាងទៀត ការដាក់ពាក្យតែមួយកន្លែង ក៏មិនមែនជាវិធីសាស្ត្រល្អដែរ។ ហេតុដូច្នេះហើយ យើងត្រូវស្វែងរកយ៉ាងហោចណាស់ ឱ្យបាន ២ ទៅ ៣ អាហារូបករណ៍។

នៅពេលដែលសម្រេចចិត្តជ្រើសរួចហើយ អ្នកគួរតែកត់ចំណាំ និងយកចិត្តទុកដាក់ក្នុងការអានព័ត៌មានឱ្យបានលម្អិតបំផុត ដូចជាឯកសារដែលត្រូវភ្ជាប់ក្នុងការស្នើរសុំ របៀបនៃការសរសេរអត្ថបទ និងរយៈពេលនៃការផុតកំណត់ក្នុងការដាក់ពាក្យស្នើរសុំជាដើម។

  • សុំជំនួយ ប្រសិនបើចាំបាច់

ត្រូវចាំថា ការដាក់ពាក្យសុំអាហារូបករណ៍ប្រៀបដូចជាការប្រឡងប្រកួតប្រជែងមួយផងដែរ ព្រោះមិនមែនមានតែអ្នកម្នាក់ទេដែលកំពុងដាក់ពាក្យស្នើរសុំ រួមមានមានទាំងសិស្សានុសិស្សដទៃទៀតកំពុងដាក់ស្នើរផងដែរ។

ដូច្នេះ សូមកុំស្ទាក់ស្ទើក្នុងការស្វែងរកជំនួយ អ្នកអាចសួរ លោកគ្រូ អ្នកគ្រូ រៀមច្បង ឬអ្នកដែលធ្លាប់មានបទពិសោធន៍ដាក់ពាក្យស្នើរសុំ ដើម្បីអាចឱ្យពួកគេជួយចង្អុលបង្ហាញយើងអំពីការស្វែងរកអាហារូបករណ៍ រហូតដល់ការពិនិត្យមើលអាហារូបករណ៍របស់អ្នក។

  • អនុវត្តសម្រាប់ការសម្ភាសន៍ 

ក្នុងករណីបើអ្នកទទួលបានការយល់ព្រមសម្រាប់វគ្គស្នើសុំឯកសារ ដាក់អាហារូបករណ៍ជាប់ហើយ ជំហានបន្ទាប់ អ្នកនឹងត្រូវបន្តទៅវគ្គ “ការសម្ភាសន៍”។

ដំណាក់កាលនេះ អាចជាដំណាក់កាលដ៏គួរឱ្យភ័យខ្លាចសម្រាប់បេក្ខជនគ្រប់រូប ប៉ុន្តែសូមកុំបារម្ភ មានគន្លឹះខ្លះៗដែលអាចឱ្យ អ្នកបានត្រៀមខ្លួនទាន់ រួមមាន ការស្វែងរកសំណួរសម្ភាសន៍ទូទៅ រួចអនុវត្តការឆ្លើយនូវសំណួរទាំងនោះ និងរៀបចំសំណួរមួយចំនួន ដើម្បីសួរត្រឡប់ទៅកាន់អ្នកសម្ភាសន៍វិញ។ បន្ទាប់មក អនុវត្តការនិយាយដោយទំនុកចិត្ត ដើម្បីបង្ហាញពួកគេថា អ្នកពិតជាសាកសមនឹងទទួលបានអាហារូបករណ៍ពិតប្រាកដ។

ម្យ៉ាងទៀត អ្នកត្រូវចេះរៀបចំខ្លួនក្នុងការស្លៀកពាក់ឱ្យបានសមរម្យ ព្រោះវាអាចបង្កើនភាពជឿជាក់ ឈានទៅរកភាពជោគជ័យ។ កុំភ្លេចណា ចូរធ្វើជាខ្លួនអ្នក!

  • កុំរងចាំរហូតដល់នាទីចុងក្រោយ 

តាមរយៈការដាក់ពាក្យមុនពេលផុតកំណត់ អ្នកអាចនឹងមានពេលវេលាច្រើនក្នុងការទទួលបាននូវដំបូន្មានល្អ មតិកែលម្អ ពី លោកគ្រូ អ្នកគ្រូ អំពីអត្ថបទ សេចក្តីថ្លែងការណ៍ផ្ទាល់ខ្លួន និងឯកសារចាំបាច់នានា។ ការធ្វើបែបនេះ បានផ្តល់ឱកាសដល់អ្នកជាពិសេស ក្នុងការកែប្រែ ក៏ដូចជាកែលម្អនូវពាក្យស្នើមុនពេលវេលាយឺតពេល។

ជាងនេះទៅទៀត យើងកាន់តែមិនអាចទាយដឹងបានថាប្រព័ន្ធបច្ចេកវិទ្យានឹងមិនមានបញ្ញារអាក់រអួល ណាមួយកើតឡើងបានមុននោះទេ។ គេហទំព័រ វេបសាយ អាចគាំង ឯកសារ PDF នឹងមិនអាចផ្ញើចេញបាន ឬកើតមានបញ្ហាអ៊ីនធឺណិតជាដើម។ ដូច្នេះ ការដាក់ពាក្យស្នើមុនថ្ងៃកំណត់ អាចជួយយើងជៀសផុតពីភាពតានតឹងនៅនាទីចុងក្រោយ។

ការដាក់ពាក្យស្នើសុំអាហារូបករណ៍ ត្រូវការពេលវេលា បូករួមទាំងការខិតខំប្រឹងប្រែងយ៉ាងខ្លាំង នោះអ្នកនឹងទទួលលទ្ធផលមានតម្លៃជាទីកាប់ចិត្ត។

ចូរចាប់ផ្តើមមុន ររៀបចំឱ្យបានល្អ មានភាពប្រាកដប្រជានៅគ្រប់ជំហាននៃដំណើរការ។ មិនថាអ្នកទទួលបានលទ្ធផលបែបណា សូមបើកចិត្តទទួលយក រួចគិតថាការដាក់ពាក្យនីមួយៗគឺជាបទពិសោធន៍។

Previous Post

Real Madrid នៅតែសង្ឃឹមថានឹងចុះហត្ថលេខាលើខ្សែការពារ Trent Alexander-Arnold របស់ Liverpool

Next Post

គន្លឹះថែរក្សាស្បែក ក្នុងកំឡុងរដូវធ្លាក់ខ្យល់ត្រជាក់

Pisey Dim

Pisey Dim

PiseyDim@ladies.com.kh

Related Posts

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”
កម្សាន្ត

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

by Pisey Dim
អង្គារ ឧសភា 27th, 2025
ទេសចរណ៍នៅរដូវកាលបៃតង (Green Season)
កម្សាន្ត

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

by Pisey Dim
សុក្រ ឧសភា 16th, 2025
អាកាសយានដ្ឋាន Hello Kitty – ប្រទេសជប៉ុន
កម្សាន្ត

អាកាសយានដ្ឋាន Hello Kitty – ប្រទេសជប៉ុន

by Pisey Dim
អង្គារ ឧសភា 6th, 2025
Generation Z (GenZ)
របទជីវិត

Generation Z (GenZ)

by Kim Heng
សៅរ៍ ឧសភា 3rd, 2025
Load More
Next Post
គន្លឹះថែរក្សាស្បែក ក្នុងកំឡុងរដូវធ្លាក់ខ្យល់ត្រជាក់

គន្លឹះថែរក្សាស្បែក ក្នុងកំឡុងរដូវធ្លាក់ខ្យល់ត្រជាក់

ADVERTISEMENT

Recent.

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

អង្គារ ឧសភា 27th, 2025
សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សុក្រ ឧសភា 16th, 2025
ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

សុក្រ ឧសភា 16th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (357)
  • កីឡា (389)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (178)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (209)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (33)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (105)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (99)
  • សហគ្រិនភាព (16)
  • សុខភាព និង សម្ផស្ស (270)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (132)
  • ហ្វេស្សិន (453)
  • អាជីវកម្ម និងការវិនិយោគ (23)
  • អ្នកដឹកនាំ (3)
[:km]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ

© 2024 Ladies Magazine Cambodia | All Rights Reserved.