យោងតាមរបាយការណ៍ចុងក្រោយពីប្រព័ន្ធផ្សព្វផ្សាយអារ៉ាប៊ីសាអូឌីត Okaz Sports ក្លឹបអារ៉ាប៊ីសាអូឌីត Al-Ittihad បានបញ្ចប់ការចុះហត្ថលេខាលើកីឡាករ Keylor Navas ដោយឥតគិតថ្លៃ(free agent)។
មានសេចក្តីរាយការណ៍ថា Al-Ittihad បានធានាការផ្ទេរដោយឥតគិតថ្លៃរបស់ Navas ដែលជាអតីតកីឡាកររបស់ Real Madrid និង Paris Saint-Germain ដែលនឹងមកជំនួសតំណែង De Aluwarena ដែលមិនអាចបន្តលេងក្នុងរដូវកាលនេះដោយសារតែរបួស។ ភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់កិច្ចសន្យា។
Navas វ័យ 37 ឆ្នាំបច្ចុប្បន្នជាកីឡាករឥតតម្លៃខ្លួន កាលពីរដូវកាលមុនរូបគេបានបង្ហាញខ្លួន៦លើកឲ្យក្លិប Paris Saint-Germain ដែលសុទ្ធសឹងជាជម្រើសដំបូង ហើយគាត់បានចាកចេញពីក្លឹបនៅរដូវក្តៅនេះ បន្ទាប់ពីកិច្ចសន្យារបស់គាត់បានផុតកំណត់៕