ក្នុងការប្រកួត UEFA Champions League ដ៏គួរឲ្យចាប់អារម្មណ៍រវាង Barcelona ត្រូវប៉ះ Brest។ នៅតង់ទីមួយ Robert Lewandowski រកបានបាល់ប៉េណាល់ទីមួយគ្រាប់ ហើយគាត់បានទាត់វាដោយខ្លួនឯងបានសម្រាច់នឹងជួយឲ្យក្រុមនាំមុខមុននៅតង់ទីមួយ។ ការស៊ុតរបស់ Fermín បានចេញទៅឆ្ងាយ ហើយក្រោយមកការស៊ុតបញ្ចូលទីក្នុងចម្ងាយតែត្រូវបានសង្គ្រោះដដែល។
នៅតង់ទីពីរ Dani Olmo បានបញ្ជូនបាល់កាត់ខ្សែការពារក្នុងប្រអប់ដើម្បីរកគ្រាប់បាល់បានមួយគ្រាប់ទៀតឲ្យក្រុម ខណៈដែល Torre បានខកខានឱកាសមួយទល់នឹងមួយក្នុងការសម្រាច់ទី។ នៅក្នុងម៉ោងបញ្ឈប់ទៅហើយ Lewandowski បានធានា៣ពិន្ទុពីដៃគូរដោយការបញ្ចប់ទីមួយគ្រាប់ទៀត ហើយវាជាគ្រាប់ទី២របស់ខ្លួនផងដែរ។ ចប់ការប្រកួត Barcelona បានយកឈ្នះ 3-0 យ៉ាងគាប់ចិត្តលើក្រុម Brest មកពីបារាំង៕
ទស្សនាវីដេអូ ហាយឡាយ ឡើងវិញ៖