Yeji គឺជាតារា K-pop ដ៏មានប្រជាប្រិយនៃក្រុម ITZY និងជាមេក្រុមផងដែរនោះ បានលេងស្ទីលសម្លៀកបំពាក់ “ខ្មៅក្រឹប” ចូលរួមកម្មវិធី Dolce & Gabbana S/S 2025 សម្រាប់ Milan Fashion Week។
ជាមួយនឹងរូបរាងស្រឡូនដោយភាពជឿជាក់ អមជាមួយស្ទីលសម្លៀកបំពាក់ពណ៌ខ្មៅមួយតួខ្លួន ដ៏ស្រស់ឆើតឆាយ បានអន្ទងការចាប់អារម្មណ៍ហ្វេនៗពេញមួយទំហឹង។ នាងបានលេងម៉ូតអាវធំស្បែកខ្មៅរលោង ជាមួយស្រោមដៃស្បែកពណ៌ខ្មៅ និងមួកសូត្រមានស្បៃក្របមុខ ដែលធ្វើឱ្យនាងមើលទៅពិតជាឡូយឆើតឆាយ ទាន់សម័យយ៉ាងខ្លាំង។
ហ្វេនៗក្នុងអ៊ីនធឺណិតជាច្រើន បាននិយាយថា “ស្ទីល នេះសាកសមសម្រាប់នាងបំផុត នាងពិតជាស្រស់ស្អាតណាស់ ហើយនាងហាក់កំពុងប្រជែងនឹងសម្រស់ដែនដីអាណាចក្រទាំងមូល”
គួរបញ្ជាក់ផងដែរថា Yeji គឺជា Leadership នៃក្រុមចម្រៀងស្រីឈ្មោះ ITZY ក្នុងផលិតកម្ម JYP Entertainment នៃប្រទេសកូរ៉េខាងត្បូង។