ក្នុងជំនួប AFC Champions Elite League ក្រុម Al Nassr ត្រូវប៉ះ Al Sadd។ ក្នុងតង់ទីមួយ ឱកាសដ៏ល្អរបស់ Gonzales ត្រូវបានការពារដោយ Bento គ្រាប់បាល់ស៊ុតដំបូងរបស់ Talisca បានបុកបង្គោលទី ហើយការប៉ុនប៉ងមួយទៀតរបស់ Talisca បន្ទាប់ពីខកខាន់មួយរកគ្រាប់បាល់ម្ដងហើយនោះក៏ត្រូវបានសង្គ្រោះទៀត។
នៅក្នុងតង់ទីពីរ Afif បានរត់ទៅមុខហើយស៊ុតបញ្ចូលទីបានយ៉ាងច្បាស់ជួយឲ្យក្រុមរបស់គាត់នាំមុខមុន។ ការស៊ុតបាល់ជ្រុងរបស់ Borges ត្រូវបានរារាំងដោយជើងរបស់ Basham ហើយការបញ្ជូនរបស់ Texeira បានធ្វើឱ្យ Saïss ស៊ុតបាល់បញ្ចូលទីដោយខ្លួនឯងដែលបានធ្វើឲ្យស្មើគ្រាប់គ្នា។ នៅក្នុងម៉ោងបញ្ឈប់ទៅហើយ Afif រកបានការពិន័យ១១ម៉ែត្រ ហើយ Ounas បានធ្វើវាបានយ៉ាងល្អដើម្បីទទួលបានជ័យជម្នះទៅលើក្រុមម្ចាស់ផ្ទះ។ នៅទីបំផុត Al Sadd បានយកឈ្នះ Al Nassr ក្នុងលទ្ធផល 2-1 ដើម្បីទទួលបាន៣ពិន្ទុ៕
ទស្សនាវីដេអូ ហាយឡាយ ឡើងវិញ៖