ថ្មីៗនេះគេហទំព័រ LYST បានចេញផ្សាយរបាយការណ៍ប្រចាំត្រីមាសទី 3 ឆ្នាំ 2024 អំពីការស្វែងរកបរិមាណនៃប្រជាប្រិយភាពរបស់ម៉ាកយីហោ (Brands) ហើយបង្ហាញថា “Miu Miu” បានកើនឡើង 30% ដោយទទួលបានចំណាត់ថ្នាក់កំពូលម៉ាកយីហោដ៏ជោគជ័យ ហើយមិនធ្លាក់តំណែងឡើយ។
នៅក្នុងរបាយការណ៍ បានចង្អុលបង្ហាញឱ្យឃើញថា Collection កាបូប Arcadie បានក្លាយជាផលិតផលដ៏ពេញនិយមបំផុត ឈរនៅលេខរៀងទី 4 ប្រចាំត្រីមាសនេះ។
ដូច្នេះហើយ តើមានមូលហេតុអ្វីខ្លះ ដែលធ្ចើឱ្យម៉ាកយីហោ “Miu Miu” នៅតែមានប្រជាប្រិយភាព និងទទួលបានចំណាត់ថ្នាក់លេខមួយក្នុងវិស័យម៉ូត?
មូលហេតុទី 1. ទំនាក់ទំនងរវាងវប្បធម៌ និងសង្គម
វប្បធម៌ និងសិល្បៈ ជាហេតុផលចម្បងធ្វើឱ្យ Miu Miu ទទួលបានប្រជាប្រិយជុំវិញពិភពលោកក្នុង ចំណោមម៉ាកយីហោប្រណិតទាំងអស់។ Miu Miu បានប្រារព្ធកម្មវិធី Miu Miu Summer Reads នៅតំបន់ផ្សេងៗគ្នាជាច្រើនក្នុងពាក់កណ្តាលឆ្នាំនេះ បន្ថែមពីនេះ Miu Miu ក៏បានចាប់ដៃសហការជាមួយការតាំងពិព័រណ៍ Art Basel Paris ផងដែរ ដើម្បីក្លាយជាដៃគូគម្រោងសាធារណៈ ដោយបញ្ចូលរសជាតិ Bookish ទៅក្នុងម៉ាកយីហោរបស់ខ្លួន។ នេះគឺជាការបង្កើតវប្បធម៌ និងការស្រឡាញ់ចូលចិត្តម៉ាកល្បីៗសម្រាប់អ្នកដែលស្រឡាញ់បាតុភូតសិល្បៈ។
គម្រោងទាំងពីរនេះ មិនត្រឹមតែកំណត់ចំពោះតារាល្បីៗ ឬប្រព័ន្ធផ្សព្វផ្សាយតែប៉ុណ្ណោះទេ វាថែមទាំងទទួលយកការចុះឈ្មោះពីសាធារណជនទាំងអស់ ហើយអនុញ្ញាតឱ្យពួកគេទទួលបានការជួបជុំដ៏ល្អឥតខ្ចោះរួមគ្នានៅក្នុងសង្គម និងមានការផ្លាស់ប្តូរធ្វើឱ្យអតិថិនជនទាំងអស់មានទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយគ្នា (ដែលគេស្គាល់ជាទូទៅថា Miu Miu Girl / Miu Miu Boy)។
មូលហេតុទី 2. ឥទ្ធិពលតារាល្បីៗ
ឥទ្ធិពលនៃប្រជាប្រិយរបស់តារាល្បីៗ គឺជារឿងសំខាន់បំផុតសម្រាប់ការផ្សព្វផ្សាយម៉ាកយីហោ ហើយ Miu Miu ធ្វើវាបានល្អបំផុត។ នៅក្នុងឆ្នាំនេះ Miu Miu បានអញ្ជើញ Yuan Ying, Minnie និង Hye Lee ទៅលេងអាស៊ីបូព៌ាទៀតផង ពោលគឺ ហុងកុង។
សូមរម្លឹកថា ហុងកុង បានក្លាយជាប្រធានបទដ៏ក្តៅគគុកនាពេលកន្លងមកនេះ នៅក្នុងកម្មវិធីបង្ហាញម៉ូដរដូវផ្ការីក/រដូវក្តៅ ឆ្នាំ 2025 ដោយបានអញ្ជើញ Cara Delevingne, Minnie, Hilary Swank និង Willem Dafoe ធ្វើជាតារាបង្ហាញម៉ូត ក្នុងពេលដាក់បង្ហាញ Collection Miu Balmoral នៅហុងកុង។ ទាំងអស់នេះមិនត្រឹមតែបង្ហាញថា Miu Miu មានយុទ្ធសាស្ត្រដើម្បីសម្រេចបានភាពជាតារាប៉ុណ្ណោះទេ ប៉ុន្តែក៏បង្ហាញថា Miu Miu កំពុងស្វែងរកយ៉ាងសកម្មនូវទិដ្ឋភាពផ្សេងៗតាមរយៈតារាល្បីៗ ដោយអនុញ្ញាតឱ្យមនុស្សដឹងថា Miu Miu Girl និង Miu Miu Boy មិនត្រូវបានកំណត់តាមភេទ រូបរាងរាងកាយ ឬអាយុនោះទេ។
View this post on Instagram
មូលហេតុទី 3. Miui Miu លើសពីម៉ូត
Miuccia Prada មានគំនិតពិសេសសម្រាប់សោភ័ណភាពស្រស់ស្អាត នាងបានបន្តប្រកួតប្រជែងនៅក្នុងវិស័យម៉ូត ជាមួយនឹងគំនិតសោភ័ណភាពបែបប្រពៃណី សាធារណៈជន Ugly Chic និងបានរចនាម៉ូតជាច្រើនរាប់មិនអស់ ហៅថា “Hot Styles” ក្នុងគោលបំណងអន្ទងចិត្តរបស់ Gen Z រហូតដល់ទទួលបានជោគជ័យ។ Miu Miu ក៏បានបង្កើតនិន្នាការផ្ទាល់ខ្លួនយ៉ាងពិសេសមួយផងដែរ។
View this post on Instagram