តើអ្នកដឹងទេ? កុមារ ក៏អាចកើតជំងឺទឹកនោមផ្អែមផងដែរ!
ជំងឺទឹកនោមផ្អែ មគឺជាជំងឺរ៉ាំរ៉ៃទូទៅ.. មនុស្សជាច្រើនតែងគិតថា វាជាប្រភេទជំងឺដែលកើតមានចំពោះតែមនុស្សធំ ឬមនុស្សចាស់ប៉ុណ្ណោះ ប៉ុន្តែជំងឺដ៏កាចសាហាវនេះក៏អាចកើតមាននៅលើកុមារផងដែរ។
ថ្មីៗនេះ មានកុមារជាច្រើនបានកើតជំងឺទឹកនោមផ្អែម ហើយជារឿយៗ កុមារទាំងនោះកើតជំងឺទឹកនោមផ្អែមប្រភេទទី 1។ មូលហេតុចម្បង ដែលនាំឱ្យកុមារកើតជំងឺនេះ គឺបណ្ដាលមកពីកត្តាចំណីអាហារប្រចាំថ្ងៃ។
ដូច្នេះហើយ ឪពុកម្តាយគ្រប់រូបគួរគប្បី កំណត់នូវប្រភេទអាហារមួយចំនួនសម្រាប់កូនតូចៗបរិភោគប្រចាំថ្ងៃ ដើម្បីកាត់បន្ថយហានីភ័យ និងចៀសផុតពីជំងឺរ៉ាំរ៉ៃមួយនេះ។
តើប្រភេទអាហារណាខ្លះ ដែលឪពុកម្តាយគ្រប់រូបពុំគួរឱ្យកុមារតូចៗបរិភោគញឹកញាប់ពេក?
ប្រភេទអាហារអាហារទាំងនោះ រួមមាន ៖ ពពួកអាហារកែច្នៃ, ពពួកអាហារឈីស, អាហារផ្អែមៗ, អាហារវិចខ្ចប់, នំកញ្ចប់, ភេសជ្ជកំប៉ុង, ផ្លែឈើកំប៉ុង, ប្រភេទអាហារបំពង(ដែលមានផ្ទុកសារធាតុកាបូនអ៊ីត្រាតច្រើន ជាប្រភេទជាតិខ្លាញ់មិនល្អ) ។
ប្រសិនបើ ឪពុកម្តាយគ្រប់រូបកាត់បន្ថយប្រភេទអាហារខាងលើនេះ ឬក្រុមអាហារដែលមានជាតិខ្លាញ់ និងជាតិផ្អែម (ស្ករ) ខ្លាំង នោះកូនតូចៗនឹងអាចចៀសផុតពីហានិភ័យនៃការកើតជំងឺទឹកនោមផ្អែមទាំងវ័យក្មេង។
ជំនួសឱ្យប្រភេទអាហារគ្មានតុល្យភាពទាំងនោះ កុមារតូចៗគួរទទួលទាន អាហារសុខភាព រួមមាន បន្លែ ត្រី សាច់ គ្រាប់ធញ្ញជាតិ ផ្លែឈើ ទឹកដោះគោស្រស់ ព្រោះទាំងអស់នេះ ជាប្រភេទអាហារសាងសង់ និងអាហារការពារ ព្រមទាំងថែរក្សាសុខភាពបានយ៉ាងល្អ។ ជាពិសេស ទទួលទានទឹកឱ្យបានច្រើន និងមានសកម្មភាពរាងកាយ ធ្វើលំហាត់ប្រាណជាប្រចាំ។