ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំ កម្មវិធី “ពិព័រណ៍ស្នាដៃសិប្បកម្មដូនតា” អញ្ជើញសាធារណជនចូលរួមទស្សនាដោយសេរី ចាប់ពីថ្ងៃទី 20 រហូតដល់ថ្ងៃទី 22 ខែធ្នូ ឆ្នាំ 2024 ចាប់ពីម៉ោង 9 ព្រឹក រហូតដល់ម៉ោង 8:30 យប់ មានទីតាំងនៅក្នុងបរិវេណសារមន្ទីរខ្លែងខ្មែរ ស្ថិតនៅវិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
គោលបំណងនៃការបង្កើតពិព័រណ៍នេះឡើង ដើម្បីផ្តល់ជូនសាធារណជនបានស្វែងយល់អំពីសិប្បកម្មប្រពៃណីតាមសហគមន៍នានាក្នុងប្រទេសកម្ពុជា ជាពិសេសចូលរួម អបអរសាទរ “ក្រមា” ជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់កម្ពុជា ចុះក្នុងបញ្ជីរបស់អង្គការយូណេស្កូ កាលពីថ្ងៃទី 4 ខែធ្នូ ឆ្នាំ 2024។
ពិព័រណ៍នេះ មានកម្មវិធីសំខាន់ៗដូចជា ៖
• ការបង្ហាញអំពីចំណេះជំនាញរបស់សិប្បករខ្មែរ
• កម្មវិធីស្វែងយល់ពីសិប្បកម្មប្រពៃណី
• បទបង្ហាញអំពីសិល្បៈកាច់ផ្កា ចាក់ស្មុក ដេរប៉ាក់ លម្អក្រណាត់
• បទបង្ហាញអំពីសិល្បៈគំនូរ ចម្លាក់ ផាត់ពណ៌
• ការស្វែងយល់អំពីមរតកខ្លែងខ្មែរ និងគំនិតច្នៃប្រតិដ្ឋ
• បទបង្ហាញអំពីជំនាញវិជ្ជាជីវៈដូនតា ទេពកោសល្យសិល្បៈកុមារ
• ការស្វែងយល់អំពីតម្បាញក្រមា និងវប្បធម៌ខ្មែរ ក៏ដូចជាបង្ហាញអំពីបច្ចេកទេសបុរាណក្នុងវិជ្ជាស្មូនក្អម-ឆ្នាំង
• ការបង្ហាញម៉ូតសម្លៀកបំពាក់ច្នៃប្រតិដ្ឋពីក្រមា សូត្រខ្មែរ
• ការសម្តែងឧបករណ៍តន្រ្តីទោល និងការប្រគំតន្ត្រី ចម្រៀង រាំកម្សាន្ត
សូមកុំភ្លេចចូលរួមទស្សនាកម្សាន្តទាំងអស់គ្នា!!