Louis Vuitton បានអនុញ្ញាតឱ្យម្ចាស់ និងសុនកទទួលបានភាពទាន់សម័យជាមួយគ្នា!
Collection សម្លៀកបំពាក់បុរសនៃនិទាឃរដូវ និងរដូវក្តៅសម្រាប់ឆ្នាំ 2025 ដែលបង្កើតឡើងដោយនាយកច្នៃប្រឌិតបុរស Louis Vuitton គឺ លោក Pharrell Williams មានឈ្មោះថា “Dog LVers”។
Collection នេះបង្កើតឡើង ដោយត្រូវបានបំផុសគំនិតអំពីវប្បធម៌ទីក្រុងទំនើបសកម្មនៃការចិញ្ចឹមសត្វសុនក ឬភាសាទូទៅ ហៅថា “កូនជើងបួន” ដើម្បីឱ្យភាពស៊ីវីល័យសាកសមរួមគ្នា។
ការច្របាច់រួមបញ្ចូលគ្នាប្រកបដោយភាពច្នៃប្រឌិតដ៏ពិសេសនេះ ត្រូវបានត្រូវបានដាក់បង្ហាញក្នុងហាង LV នៅតំបន់ Soho នៃទីក្រុងញូវយ៉ក “New York”។
មិនមែនមានត្រឹមតែសម្លៀកបំពាក់សម្រាប់បុរសតែប៉ុណ្ណោះទេ Louis Vuitton ក៏បានបង្កើតនូវ Collection គ្រឿងបន្លាស់ផ្តាច់មុខសម្រាប់សុនកផងដែរ រួមមាន អាវស្បែក ចានចំណី មួក កន្សែង ឬក្រម៉ា ក្រឡៅក កាបូប (Louis Vuitton Bone Trunk) និងកូនផ្ទះតូចៗសម្រាប់សុនក (Louis Vuitton Kennel Trunk) ដ៏ស្រស់ឆើតឆាយ និងមើលទៅពិតជាគួរឱ្យស្រឡាញ់ ដល់កូនៗជើងបួនបង្ហាញរចនាម៉ូតយ៉ាងទាន់សម័យ។