កាលពីម្សិលមិញ មានសេចក្តីរាយការណ៍ថា Mourinho បានចាកចេញពីប្រទេសទួរគី ដើម្បីទទួលការវះកាត់។ ជាការឆ្លើយតប លោក Mourinho បាននិយាយអំពីបញ្ហានេះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមផ្ទាល់ខ្លួន។
Mourinho បាននិយាយថា “រីករាយថ្ងៃបុណ្យដល់អ្នកទាំងអស់គ្នា សូមអោយពេលវេលានេះហ៊ុំព័ទ្ធអ្នកដោយក្តីស្រលាញ់ និងសុភមង្គល ហើយសូមអោយអ្នកបានជួបជុំគ្រួសាររបស់អ្នកយ៉ាងរីករាយ”។
“ចំពោះអ្នកដែលបារម្ភអំពីខ្ញុំ ខ្ញុំអាចបញ្ជាក់បានថា របាយការណ៍អំពីការវះកាត់របស់ខ្ញុំត្រូវបានបំផ្លើសយ៉ាងខ្លាំង។ វាគ្រាន់តែជានីតិវិធីតិចតួចប៉ុណ្ណោះ ខ្ញុំនឹងត្រលប់មកដឹកនាំក្រុមហ្វឹកហាត់វិញនៅថ្ងៃដំបូងបន្ទាប់ពីថ្ងៃឈប់សម្រាក។ ជានិច្ចកាលក្នុងរយៈពេល 25 ឆ្នាំមកនេះ ខ្ញុំមិនដែលខកខានការហ្វឹកហាត់ឡើយ ហើយលើកនេះក៏មិនមានករណីបែបនេះដែរ”៕