យោងតាម Marca ខ្សែការពារសញ្ជាតិព័រទុយហ្គាល់ João Cancelo សង្ឃឹមថានឹងត្រលប់ទៅកាន់ Barcelona វិញ ហើយរូបគាត់នៅតែទាក់ទងជាមួយអតីតមិត្តរួមក្រុមនៅ Barcelona ។
Cancelo ត្រូវបានខ្ចីជើងទៅ Barcelona កាលពីរដូវកាលមុន ហើយនៅរដូវក្តៅនេះគាត់បានផ្ទេរទៅក្លឹបអារ៉ាប៊ីសាអូឌីត Al Hilal ។ ទោះបីជាយ៉ាងនេះក្តី Marca រាយការណ៍ថា Cancelo នៅតែសង្ឃឹមថាអាចនឹងត្រលប់ទៅ Barcelona ហើយបន្តរក្សាទំនាក់ទំនងជាមួយអតីតមិត្តរួមក្រុមរបស់គាត់នៅក្លឹប។
បច្ចុប្បន្នក្លឹប Barcelona កំពុងស្វែងរកខ្សែការពារស្តាំ ប៉ុន្តែពួកគេកំពុងគិតសម្រាប់ជម្រើស “តម្លៃទាប”។ Marca បញ្ជាក់ថា ការវិលត្រឡប់របស់ Cancelo ទៅកាន់ Barcelona ហាក់ដូចជាមិនអាចទៅរួចទេ៕