យោងតាមអ្នកកាសែត César Luis Merlo ក្លឹបអាហ្សង់ទីន Banfield បានដាក់សំណើរទៅកាន់ James Rodríguez ជាមួយនឹងកិច្ចសន្យារយៈពេលពីរឆ្នាំ។ របាយការណ៍បានបញ្ជាក់ថាក្លឹប Banfield ដែលជាក្រុមមួយនៅ Argentine Primera División បានដាក់សំណើជាផ្លូវការទៅកាន់ James Rodríguez ជាមួយនឹងកិច្ចសន្យាបន្តរហូតដល់ខែធ្នូ ឆ្នាំ២០២៦។
រដូវកាលនេះ James Rodríguez វ័យ ៣៣ឆ្នាំ បានបង្ហាញខ្លួន ៧ដងនៅគ្រប់ការប្រកួតទាំងអស់សម្រាប់ក្លឹប Rayo Vallecano ដោយចាប់ផ្តើមត្រឹមតែ ២ប្រកួតប៉ុណ្ណោះ ដោយរកបានត្រឹមតែ ១ assist និងទទួលបានកាតលឿងមួយ។ នៅក្នុងការប្រកួតថ្មីៗនេះ James មិនត្រូវបានក្លឹបដាក់បញ្ចូលក្នុងក្រុមនោះទេ៕
