ក្លឹប Chelsea និង Bournemouth ធ្វើបានត្រឹមស្មើគ្នា ២-២ ក្នុងការប្រកួត Premier League របស់ពួកគេកាលពីថ្ងៃទី១៥ ខែមករានេះ។ ក្រុមតោខៀវបាននាំមុខក្នុងតង់ទី១ ដោយកីឡាករ Jackson បានបង្កើតឳកាសឲ្យ Palmer សម្រាប់ការបញ្ចប់ទីបានយ៉ាងល្អ។ ទោះជាយ៉ាងណាក៏ដោយនៅវគ្គទី១ Chelsea និង Bournemouth ក៏មិនអាចរកគ្រាប់បាល់បន្ថែមរបស់ពួកគេបានទៀតនោះទេ។
នៅតង់ទីពីរ Bournemouth បានវាយបកមកវិញ ដោយតាមស្មើតាមរយៈកីឡាករ Kluivert មិនយូរប៉ុន្មាន Semenyo បានជួយឲ្យ Bournemouth នាំមុខមកវិញ។ នៅពេលដែលម៉ោងជិតនឹងអស់ទៅហើយ វាហាក់បីដូចជាក្រុមភ្ញៀវសឹងតែទទួលបានជ័យជម្នះផងនោះ ស្រាប់តែកីឡាករ Reece James របស់ Chelsea បានទាត់បាល់ហ្វ្រីឃីកដ៏គួរឱ្យភ្ញាក់ផ្អើលមួយចូលទៅក្នុងទីបានយ៉ាងល្អ តាមបានស្មើមកវិញ ហើយវាក៏ជាពេលវេលាបញ្ឈប់ផងដែរ ដើម្បីដណ្តើមបានមួយពិន្ទុសម្រាប់ Chelsea ៕
ទស្សនាវីដេអូ ហាយឡាយ ឡើងវិញ៖