ក្នុងការប្រកួតជុំទី៧ នៃវគ្គចែកពូល UEFA Champions League ក្រុម Paris Saint-Germain បានធ្វើជាម្ចាស់ផ្ទះទទួលក្រុម Manchester City នៅ Parc des Princes ដោយមានលោក Szymon Marciniak ជាអាជ្ញាកណ្តាល។ ក្នុងតង់ទីមួយ គ្រាប់បាល់របស់ Achraf បានស៊ុតបាល់បញ្ចូលទីយ៉ាងល្អ តែត្រូវបានច្រានចោលវិញ។
នៅតង់ទីពីរ Grealish និង Haaland បានស៊ុតបញ្ចូលទីជាប់ៗគ្នា ដែលជួយឱ្យ Manchester City នាំមុខពីរគ្រាប់។ ទោះជាយ៉ាងណាក៏ដោយ សន្ទុះបានផ្លាស់ប្តូរយ៉ាងខ្លាំង ខណៈដែល Barcola បានចូលរួមចំណែករកបានមួយគ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបានមួយគ្រាប់តាមពីក្រោយដោយគ្រាប់បាល់របស់ Dembélé, João Neves និង Gonçalo Ramos ខណៈដែលក្រុម PSG រកបានគ្រាប់បាល់សរុបចំនួន ៤គ្រាប់។ នៅទីបំផុត PSG ទទួលបានជ័យជំនះក្នុងលទ្ធផល ៤-២ នៅក្នុងដីរបស់ខ្លួន ដោយបានគេចចេញពីតំបន់ដែលត្រូវកាត់ចេញ ខណៈពេលដែល Manchester City ស្ថិតនៅក្នុងតំបន់កាត់ចេញ៕
ទស្សនាវីដេអូ ហាយឡាយ ឡើងវិញ៖