សាកលវិទ្យាល័យភ្នំពេញសិល្បៈ – PPUA បានរៀបចំកម្មវិធីបង្ហាញម៉ូតបញ្ចប់ការសិក្សាប្រចាំឆ្នាំ ដើម្បីដាក់បង្ហាញស្នាដៃរបស់អ្នករចនាម៉ូតដ៏មានទេពកោសល្យ និងភាពច្នៃប្រឌិតខ្ពស់ទៅលើម៉ូតសម្លៀកបំពាក់។
Collection ដ៏គួរឱ្យភ្ញាក់ផ្អើល ឈ្មោះ “Divina Sartoria” ឆ្លុះបញ្ចាំងអំពីភាពឆើតឆាយ រចនាប័ទ្មម៉ូត Avant-Garde និងរឿងរ៉ាវប្រទាក់ក្រឡាគ្នាដែលសឹងតែមិនអាចនិយាយបានលើម៉ូតសម្លៀកបំពាក់នីមួយៗ។
កម្មវិធីនេះ សន្យានឹងរួមដំណើរទៅមុខជាមួយនឹងចក្ខុវិស័យផ្នែកម៉ូតសម្លៀកបំពាក់លក្ខណៈទូលំទូលាយបំផុត និងជម្រុញការលើកទឹកចិត្តដល់អ្នកដែលមានចំណង់ចំណូលចិត្តលើវិស័យម៉ូត ដើម្បីនាំមកនូវភាពច្នៃប្រឌិត និងទស្សនវិស័យថ្មីៗដល់ពិភពម៉ូត។
អ្នករចនាម៉ូតក្នុងកម្មវិធី បានពាំនាំមកនូវទម្រង់បែបបទនៃស្ទីលច្នៃម៉ូតផ្ទាល់ខ្លួនយ៉ាងប្រណីត… សូមទស្សនារូបភាពខាងក្រោម ៖
