ភាពប្រណីតនៃគ្រឿងអលង្ការលំដាប់ពិភពលោក ជាមួយសម្រស់នៃបេតិកភណ្ឌពិភពលោក
គឺ “ប្រាសាទអង្គរវត្ត” ពិតជាស្អាតឥតខ្ចោះគ្មានអ្វីប្រៀបផ្ទឹម រហូតធ្វើឱ្យបវរកញ្ញាហ្វីលីពីន (Miss Universe 2025) ឈ្មោះ Pia Wurtzbach សរសើរមិនដាច់ពីមាត់ និងនឹកអាល័យរាល់អនុស្សាវរីយ៍នៅក្នុងខេត្តសៀមរាប។
កញ្ញាបានសរសេររៀបរាប់អារម្មណ៍របស់ខ្លួនចំពោះវត្តមាននៅក្នុងខេត្តសៀមរាប ដោយលើកឡើងថា “ប៉ុន្មានថ្ងៃនេះ ប្រៀបដូចជាសុបិនវេទមន្ត, វាពិតជាអស្ចារ្យណាស់ ដែលបានមកស្គាល់ទីកន្លែងប្រវត្តិសាស្រ្តដ៏អច្ឆរិយៈមួយនេះ” “ខ្ញុំមានអារម្មណ៍ថាអ្វីៗពិតជាអស្ចារ្យគ្មានដែនកំណត់! ភាពទាក់ទាញនៃសម្រស់របស់ខេត្តសៀមរាប លាយលំជាមួយភាពឆើតឆាយដ៏ប្រណីតរបស់ Collection គ្រឿងអលង្ការ BVLGARI បានក្លាយជាបទពិសោធន៍មួយដែលមិនអាចបំភ្លេចបាន”។

ម៉ាកយីហោគ្រឿងអលង្ការល្បីលំដាប់ពិភពលោក “BVLGARI” បានរៀបចំកម្មវិធីរាត្រីសមោសរ (Gala Dinner) ឈ្មោះថា BVLGARI AETERNA ដើម្បីបង្ហាញម៉ូតផលិតផលរបស់ខ្លួន នៅប្រាសាទបាយ័ន ក្នុងខេត្តសៀមរាប កាលពីថ្ងៃទីថ្ងៃទី 21 ខែកុម្ភៈ ឆ្នាំ 2025។
គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍នេះបានចូលរួមលើកមុខមាត់ប្រទេសកម្ពុជាទាំងមូល និងលើកស្ទួយផ្នែកវប្បធម៌ជាតិខ្មែរ បង្ហាញទៅកាន់ពិភពលោក រីឯផ្នែកទេសចរណ៍ក៏នឹងប្រាកដជាមានការរីកចម្រើនផងដែរ ព្រោះថាម៉ាកយីហោកម្រិតពិភពលោកនេះ បានជ្រើសយកប្រទេសកម្ពុជាធ្វើជាទីតាំងសម្រាប់រៀបចំព្រឹត្តិការណ៍បង្ហាញម៉ូតដ៏មហាអស្ចារ្យ ហើយថែមទាំងមានការចូលរួមពីបណ្តាបុគ្គលល្បីៗជុំវិញពិភពលោកទៀតផង។