Dior បានចេញផ្សាយ Collection Haute Couture Spring/Summer សម្រាប់ឆ្នាំ 2025 ក្រោមការដឹកនាំរបស់ Maria Grazia Chiuri ដោយបានបំបែកអ័ក្សនៃពេលវេលា ឆ្លងត្រឡប់ទៅកាន់សម័យយុគដ៏ប្រណីតនៃសម្លៀកបំពាក់ Haute Couture ជាសិល្បៈសហសម័យ ដោយរួមបញ្ចូលនូវ អតីតកាល បច្ចុប្បន្នកាល និង អនាគតកាល ជាផ្នែកចងចាំ Sartorial។
ការបង្ហាញម៉ូត ត្រូវបានធ្វើឡើងដោយអមជាមួយផ្ទៃខាងក្រោយមានគំនូរពណ៌ចម្រុះគ្នា ដែលគូរដោយវិចិត្រករ Rithika Merchant រំលេចភាពដ៏ស្រស់ស្អាត និងមានភាពទាក់ទាញដ៏អស្ចារ្យ ។
