ក្រោមការសហការរវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រដ្ឋបាលខេត្តសៀមរាបនិងអាជ្ញាធរជាតិអប្សរា នឹងមានការៀបចំនូវមហាព្រឹត្តិការណ៍ទស្សនីយភាពសិល្ប:វប្បធម៌ដ៏អស្ចារ្យ “រាត្រីចងចាំ លើកទី៤” ឆ្នាំ២០២៣ នៅក្នុងបរិវេណព្រះលានជល់ដំរី វេលាម៉ោង១៧:០០ ល្ងាច ។ “រាត្រីចងចាំ លើកទី៤” ឆ្នាំ២០២៣ប្រារព្ធឡើងក្នុងគោលបំណងចូលរួមអបអរសាទរខួប៣១ឆ្នាំនៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌រូបីនៃពិភពលោករបស់អង្គការយូណេស្កូ និងដើម្បីអបអរសាទរពិធីបុណ្យរម្លឹកគុណអង្គរផងដែរ។
នៅក្នុងមហាព្រឹត្តិការណ៍នេះ នឹងមានការបង្ហាញជូននូវសម្បត្តិបេតិកភណ្ឌវប្បធម៌រូបីនិងអរូបី ព្រមទស្សនីយភាពសិល្ប:ចម្រុះជាច្រើនទម្រង់ ដោយមានការចូលរួមសម្តែងពីសំណាក់ សិល្បករ សិល្បការិនីទាំងក្នុងនិងក្រៅប្រព័ន្ធ ប្រមាណជាង៣០០នាក់។ កិច្ចការពារបេតិកភណ្ឌវប្បធម៌ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប៕