តើ Fast Fashion ជាអ្វី?
ម៉ូតសម្លៀកបំពាក់ Fast Fashion សំដៅលើការរចនាសម្លៀកបំពាក់ដែលដេញតាម Trend លេងស្ទីលប្លែកៗយ៉ាងឆាប់រហ័សនៅតាមដងផ្លូវដែលមានតម្លៃសមរម្យសម្រាប់ឆ្លុះបញ្ចាំងពីភាពទាន់សម័យនៃរចនាប័ទ្មផ្ទាល់ខ្លួន។
ជាញឹកញាប់ Fast Fashion អាចនឹងចេញ Collection ថ្មីៗក្នុងរយៈពេល 2 ទៅ 3 សប្តាហ៍ម្តង។
ជាធម្មតា ក្រុមហ៊ុនម៉ូតសម្លៀកបំពាក់បែប Fast Fashion នឹងបញ្ចេញ Collection ថ្មីៗជាញឹកញាប់ច្រើនដងនៅក្នុងមួយសប្តាហ៍ ក្នុងគោលបំណងលើកទឹកចិត្តដល់អ្នកដែលចូលចិត្តលេងស្ទីលសម្លៀកបំពាក់ មានឱកាសប្រើប្រាស់ទៅតាមរចនាប័ទ្មផ្ទាល់ខ្លួន។

ខាងក្រោមជាក្រុមហ៊ុនម៉ូតសម្លៀកបំពាក់ Fast Fahion ទាំង 5 ដែលទទួលបានការពេញនិយមបំផុត ៖
H&M
H&M បានក្លាយជាម៉ាកយីហោម៉ូតទាន់សម័យដ៏ពេញនិយមបំផុត ជាមួយនឹងសម្លៀកបំពាក់ទាន់សម័យ និងមានតម្លៃសមរម្យ។ H&M បានរក្សាទឹកចិត្តយុវវ័យគ្រប់រូបឱ្យមានការជាប់ចិត្ត ដិតអារម្មណ៍ជាមួយនឹងម៉ូតថ្មីៗ (Fast Fashion) របស់ខ្លួន មិនថា ផលិតផលសម្លៀកបំពាក់សម្រាប់បុរស ស្ត្រី និងកុមារ ព្រមទាំងគ្រឿងសម្អាង និងគ្រឿងសង្ហារិមក្នុងគេហដ្ឋាន។ ម្យ៉ាងទៀត ក្រុមហ៊ុននេះគឺជាក្រុមហ៊ុនលក់រាយសម្លៀកបំពាក់ដែលជាប់ចំណាត់ថ្នាក់ទី 2 ក្នុងពិភពលោក។
ZARA
Zara ក៏ជាម៉ាកសម្លៀកបំពាក់ដែលទទួលបានការចាប់អារម្មណ៍ក្នុងចំណោមយុវវ័យផងដែរ។ Zara បានផ្តល់ជូននូវជម្រើសសម្លៀកបំពាក់ប្រណិតៗ និងតាមទាន់និន្នាការគ្រប់រដូវកាលជានិច្ច។ ក្នុងរយៈពេល 4 សប្តាហ៍ អ្នករចនារបស់ Zara អាចគូររូប និងច្នៃម៉ូតសម្លៀកបំពាក់សម្រាប់ការដាក់លក់។
Forever 21
បើទោះបី Forever 21 ម្តងមានការកើនឡើង និងម្តងមានការធ្លាក់ចុះប្រជាប្រិយភាពក៏ដោយ ក៏ម៉ាកសម្លៀកបំពាក់ទាន់សម័យរបស់អាមេរិកមួយនេះ នៅតែជាម៉ាកយីហោសម្លៀកបំពាក់ Fast Fashion ទទួលបានការគាំទ្រមិនដាច់ ពីយុវវ័យជុំវិញពិភពលោក។
UNIQLO
Uniqlo ត្រូវបានគេស្គាល់ថាជាហាងលក់សម្លៀកបំពាក់បុរស ស្ត្រី និងកុមារ។ បែបធម្មតា សាមញ្ញ ប៉ុន្តែមានគុណភាពខ្ពស់ និងមានផាសុកភាពក្នុងការស្លៀកពាក់។ Uniqlo បានក្លាយជាម៉ាកយីហោសម្លៀកបំពាក់លក់រាយធំជាងគេលំដាប់ទី 3 ក្នុងពិភពលោក បន្ទាប់ពី Zara និង H&M ។ ទស្សនៈ LifeWear បានលើកឡើងថា “ពួកយើងនឹងបំពេញតម្រូវការប្រចាំថ្ងៃ ប្រកបដោយនិរន្តភាព និងប្រណិតភាពនៃក្រណាត់ប្រកបដោយភាពច្នៃប្រឌិតខ្ពស់បំផុត បង្កប់ការទាក់ទាញពីអតិថិជនគ្រប់រូប។
VICTORIA’S SECRET
Victoria’s Secret ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1977 បានក្លាយជាម៉ាកយីហោមួយក្នុងចំណោមម៉ាកយីហោទាំងអស់ដែលគេស្គាល់បំផុតនៅក្នុងឧស្សាហកម្មសម្លៀកបំពាក់។ វាត្រូវបានគេស្គាល់ថាដោយសារការបង្ហាញម៉ូតផ្លូវរត់ដ៏អស្ចារ្យ ឬ Runway Fashion Show និងកាតាឡុករូបតំណាង រាប់តាំងពីសម្លៀកបំពាក់ក្នុង រហូតដល់ឈុតគេង និងផលិតផលថែរក្សាសម្រស់។
GAP
GAP ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1969… ម៉ាកយីហោម៉ូតនេះ មានភាពល្បីល្បាញបំផុតនៅជុំវិញពិភពលោក សម្រាប់ការផ្តល់ជូននូវរចនាប័ទ្មនៃសម្លៀកបំពាក់សាមញ្ញ បង្កប់ភាពទាន់សម័យ។ Collection នីមួយៗរបស់ GAP គឺជាបំណែកនៃភាពទាន់សម័យដែលត្រូវបានបំផុសគំនិតដោយរចនាប័ទ្មបច្ចុប្បន្នភាព។