Jang Won Young ត្រូវបានជ្រើសរើសជាឯកអគ្គរដ្ឋទូតផ្លូវការរបស់ Dyson Korea កាលពីថ្ងៃទី 8 ខែមេសា។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងដោយសារតែសក់ដែលមានសុខភាពល្អរបស់ Wonyoung និងសមត្ថភាពពិសេសរបស់នាងក្នុងការបង្ហាញខ្លួន បើយោងទៅតាមការបកស្រាយរបស់ក្រុមហ៊ុន។
Dyson Korea បាននិយាយថា “សក់ដែលមានសុខភាពល្អរបស់ Jang Won Youngបានចែងចាំងគ្រប់ទីកន្លែងដែលនាងបានទៅ ទោះជានាងតែងតែប្រឈមមុខនឹងបញ្ហាថ្មីៗក៏ដោយ នេះជាកម្លាំងចិត្តនៅពីក្រោយការជ្រើសរើសនាងជាឯកអគ្គរដ្ឋទូត”។ ក្នុងនាមជាមុខមាត់ថ្មី នាងនឹងចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការទីផ្សារជាច្រើននាពេលអនាគត។
Wonyoung បាននិយាយថា “ខ្ញុំជឿថាអាថ៌កំបាំងក្នុងការបញ្ចេញនូវគោលគំនិតជាច្រើនដូចជាតារាស្ថិតនៅលើការមានសក់ដែលមានសុខភាពល្អ។ Dyson Airwrap ដែលខ្ញុំប្រើជាប្រចាំគឺជារបស់សំខាន់ដែលជួយឱ្យខ្ញុំធ្វើម៉ូតសក់របស់ខ្ញុំបានលឿន និងងាយស្រួល ខណៈពេលដែលរក្សាបាននូវសុខភាពរបស់វា។” នាងបានបន្ថែមថា “ក្នុងនាមជាឯកអគ្គរដ្ឋទូតឧបករណ៍សក់របស់ Dyson Korea ខ្ញុំនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីបង្ហាញរូបរាងផ្សេងៗជាមួយនឹងបច្ចេកវិទ្យាច្នៃប្រឌិតរបស់ Dyson”។

“យើងពិតជារីករាយដែលបានធ្វើការជាមួយ Jang Won Young ម្ចាស់ក្រុមហ៊ុន Dyson Airwrap និងបុគ្គលតំណាងរបស់ប្រទេសកូរ៉េខាងត្បូង”។ Kathleen Van Nest Pierce ប្រធានផ្នែកថែរក្សាសម្ផស្សរបស់ Dyson បាននិយាយថា “Dyson និងបន្តភាពច្នៃប្រឌិតវិស័យកែសម្ផស្ស តាមរយៈការអភិវឌ្ឍន៍បច្ចេកវិទ្យា និងការស្រាវជ្រាវវិទ្យាសាស្ត្រសក់។ យើងសង្ឃឹមថានឹងជំរុញទឹកចិត្តមនុស្សជាច្រើនតាមរយៈការសហការគ្នាធ្វើសក់ដ៏អស្ចារ្យជាមួយ Jang Won Young”។