Givenchy បានចេញសេចក្តីថ្លៃងការណ៍ថា Pierre Gasly ដែលជាអ្នកប្រណាំងឡាន Formula 1 ជាទូតសុឆន្ទៈថ្មី សម្រាប់សិទ្ធិផ្តាច់មុខរបស់ Gentlemen Givenchy រួមជាមួយនិងចេញនូវផលិតផលថ្មីនៃ Gentlemen Society Eau de Parfum Ambrée។
Gasly បានបង្ហាញពីអារម្មណ៍គាត់ ថាគាត់ពិតជារំភើបចិត្តណាស់ដែលបានចូលរួមសហការជាមួយនិងប្រេនមួយនេះ។
Gasly បាននិយាយថា “ចំពោះខ្ញុំ Givenchy បង្ហាញពីភាពឆើតឆាយ និងភាពក្លាហានដ៏មិនចេះចប់”។ “ម៉ាកយីហោនេះតំណាងឱ្យសិល្បៈនៃការអះអាងដោយខ្លួនឯង និងជំរុញខ្លួនអ្នកបន្ថែមទៀត ដែលជាការផ្គូផ្គងដ៏ល្អឥតខ្ចោះសម្រាប់របៀបរស់នៅ និងទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំ” ។

គាត់ក៏បានបន្ថែមថា “ខ្ញុំពិតជាមានកិត្តិយសណាស់ដែលបានចាប់ដៃគូហើយក្លាយជាផ្នែកនៃសង្គមសុភាពបុរសរបស់ Givenchy” ។
នាយកប្រតិបត្តិនៃក្រុមហ៊ុន Givenchy Parfums បានពន្យល់ពីជម្រើសក្នុងការតែងតាំង Pierre Gasly នៅក្នុងសេចក្តីប្រកាសព័ត៌មានថា “Pierre Gasly គឺជាអត្តពលិកដ៏អស្ចារ្យម្នាក់ដែលមានទេពកោសល្យដូចដែលគាត់កំពុងបំផុសគំនិត។ ដំណើរស្វែងរកឧត្តមភាព វិធីសាស្រ្តប្រកបដោយចក្ខុវិស័យ ថាមពល និងភាពឆើតឆាយតាមធម្មជាតិរបស់គាត់ មានភាពទាក់ទាញយ៉ាងល្អឥតខ្ចោះចំពោះ Givenchy Gentlemen ពិភពលោក។ ពួកយើងពិតជាសប្បាយចិត្តណាស់ដែលគាត់បានចូលរួមសហការជាមួយយើងក្នុងនាមជាទូតសុឆន្ទៈ។”
View this post on Instagram