សម្រាប់រដូវក្តៅឆ្នាំ 2025 នេះ Collection Longchamp បានអញ្ជើញស្រ្តីគ្រប់រូបឱ្យចូលរួមក្នុងពិធីជប់លៀងនៅក្នុងសួនច្បារដ៏ស្រស់បំព្រងអមធម្មជាតិព័ទ្ធជុំវិញ ជាមួយនឹងសាច់ក្រណាត់ Gingham។ សម្លៀកបំពាក់ត្រូវបានបកដោយខ្យល់រំហើយ បង្ហាញអំពីពណ៍ស្រាលស្រទន់ស្អាត និងកាបូប Le Roseau ។
Longchamp បានធ្វើការចាកចេញពីពណ៌ផ្កាឈូកនៃនិទាឃរដូវ ដើម្បីផ្តល់ឱ្យស្រ្តីគ្រប់រូបក្នុងរដូវក្តៅទទួលបាននូវពន្លឺពណ៌បៃតងដ៏ស្រស់ស្រាយ។ ប្រិយមិត្តសាកស្រមៃមើល ថា៖ ស្ត្រីដែលមានចិត្តស្រឡាញ់ផ្ទះបារាំងពេលនេះកំពុងទទួលបានជ័យលាភីពណ៌បៃតង ស្លៀកសម្លៀកបំពាក់ក្រណាត់ស្បែកធម្មជាតិ មានប៉ាក់ដែលដែលអនុញ្ញាត្តឱ្យខ្យល់ចេញចូល និងខ្សែចងដៃសម្រាប់ដើរលេងកម្សាន្តក្នុងវាលស្មៅខៀវស្រងាត់។
សូមបញ្ជាក់ថា បន្លែធម្មជាតិ គឺពិតជាឫសគល់នៃ Collection Longchamp ជាមួយនឹងពណ៌ទាំង 2 រួមមានពណ៌បៃតង Artichoke និងពណ៌ក្រហម Beetroot ។
