ការទទួលទានអាហារពេលព្រឹកដែលមានតុល្យភាពដែលរួមមានប្រូតេអ៊ីន ខ្លាញ់ដែលមានសុខភាពល្អ និងជាតិសរសៃជួយរក្សាលំនឹងជាតិស្ករក្នុងឈាម បង្កើនការផ្តោតអារម្មណ៍ និងផ្តល់ថាមពលប្រកបដោយនិរន្តរភាពពេញមួយព្រឹក។ វាជារឿងសំខាន់ក្នុងការយកចិត្តទុកដាក់លើអ្វីដែលអ្នកញ៉ាំនៅពេលពោះទទេនៅពេលព្រឹក ព្រោះរាងកាយរបស់យើងបានតមអាហារពេញមួយយប់ ហើយត្រូវការឥន្ធនៈត្រឹមត្រូវដើម្បីចាប់ផ្តើមការរំលាយអាហារ និងកម្រិតថាមពលរបស់យើងសម្រាប់ថ្ងៃបន្ទាប់។
អាហារ៣ក្រុមដែលយើងគួរបរិភោគជាប្រចាំដូចជា៖ អាហារសាងសង់ អាហារថាមពល អាហារការពារ។
• អាហារថាមពល គឺជាប្រភេទអាហារមួយដ៏ល្អ ដែលមានសារជាតិអ៊ីដ្រាត ដែលគេហៅថាជាតិខ្លញ់បញ្ជូនឲ្យរាងកាយយើងយកទៅប្រើប្រាស់ ដើម្បីផ្ដល់នូវថាមពលចំហេះសម្រាប់ធ្វើសកម្មភាពផ្សេងៗ។ នំបុ័ង បាយ មីនំបញ្ចុក អំពៅ ទឹកឃ្មុំ ដំឡូងជ្វា ពោត ដូង ស្ករត្នោត មៀន ។
• អាហារការពារ គឺជាក្រុមអាហារដែលមានពពួកសារជាតិ(វីតាមីន) និងរ៉ែខនិជសំខាន់ៗជាច្រើនដែលធ្វើការរួមគ្នា ជាមួយក្រុមអហារសាងសង់ និងអាហារថាមពលក្នុងការការពារ ប្រឆាំង និងទប់ទល់ជម្ងឺ។ ចេកទុំ ប៉េងប៉ោះ ក្រូចពោធី៍សាត់ ការ៉ុត ម្នាស់ ល្ហុង ល្ពៅ ត្របែក ស្វាយ ស្ពៃក្រញាញ់ ត្រកួន។
• អាហារសាងសង់ គឺជាប្រភពអាហារមាននៅក្នុងសាច់សត្វ (សារជាតិប្រូតេអ៊ីន) ដែលរាងកាយយើងយកទៅប្រើប្រាស់សម្រាប់ទ្រទង់រក្សា និងជួសជុលជាលិការបស់រាងកាយ។សាច់មាន់ សាច់ជ្រូក សាច់គោ ថ្លើម ស៊ុត ក្ដាម ត្រី ខ្ចៅ ខ្យង តៅហ៊ូ សណ្ដែកដី ។
ក្នុងមួយថ្ងៃ លោកអ្នកគួរទទួលទានអាហារ ដែលផ្ទុកនូវក្រុមអាហារទាំង ៣ ក្រុមនេះ ទើបទទួលបានថាមពល ជំនួយដល់ការលូតលាស់ និងពង្រឹងប្រព័ន្ធសរីរាងទាំងអស់ក្នុងខ្លួនឱ្យរឹងមាំ ដើម្បីការពារ និងប្រឆាំងជម្ងឺផ្សេងៗដែលមាននៅក្នុងសារពាង្គកាយ។
ទទួលទានអាហារស្រស់ អាហារតាមរដូវ និងតាមតំបន់ទើបល្អ ពិសារកាន់តែច្រើន សុខភាពកាន់តែប្រសើរ។ ចំណីអាហារស្រស់ មិនត្រឹមតែមានឱជារស ឆ្ងាញ់ប៉ុណ្ណោះទេ តែថែមទាំងធានាបាននូវគុណភាពអាហារូបត្ថម្ភខ្ពស់ទៀតផង។
ការបរិភោគអាហារគ្រប់គ្រាន់ និងអាហារដែរមានសារធាតុបំប៉នច្រើន គឺជាកត្តាសំខាន់ដើម្បីទទួលបានសុខភាពល្អ។ អាហារផ្ដល់ថាមពលដល់រាងកាយ ព្រមទាំងជួយឲ្យយើងរៀនសូត្រនិងការការពារកុំឲ្យមានការកកើតនៅជម្ងឺផ្សេងទៀត។
