នៅក្នុងឆ្នាំនេះ និន្នាការអតីតកាលនៅតែបន្តវាយលុកក្នុងរង្វង់នៃវិស័យម៉ូត រាប់ចាប់ពីសម្លៀកបំពាក់ រហូតដល់ព័ត៌មានលម្អិតនៃគ្រឿងលម្អតុបតែងបន្ថែមពីលើការស្លៀកពាក់ សុទ្ធសឹងតែជាការសរសើរដល់វត្ថុធាតុបុរាណកាល។
សូម្បីតែឧបករណ៍ស្ទីលដែលគេតែងមើលរំលងជាញឹកញាប់ដូចជា វ៉ែនតា ស្ទីល “Retro Aviator” ជាដើម ក៏បានទទួលបានារចាប់អារម្មណ៍ឡើងវិញ។ យោងតាមទិន្នន័យអំពីវេទិកាម៉ូត “Lyst” មានមនុស្សជាច្រើនបានស្វែងរកវ៉ែនតាសម្រាប់ការលេងស្ទីលបានកើនឡើង 49% ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។
តារាល្បីៗទូទាំងពិភពលោក ដែលនិយមលេងស្ទីលជាច្រើនរូបរាប់ចាប់ពី G-Dragon, Rihanna រហូតដល់ Jennie ក៏បានពាក់វ៉ែនតា Retro Aviator បែបអតីតកាលនៅតាមដងផ្លូវសាធារណៈ និងនៅលើឆាកតន្រ្តីផងដែរ។

Acne Studio
Jennie Blackpink បានធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើឆាកមហោស្រពតន្រ្តី Coachella ក្នុងសម្លៀកបំពាក់ស្បែកពណ៌ក្រហម និងវ៉ែនតាស៊ុមដែកមានរចនាប័ទ្មបែប Retro Aviator របស់ Acne Studios បានបន្ថែមភាពនូវភាបលេចធ្លោ និងបង្កប់បុគ្គលិកលក្ខណៈពិសេសដល់រូបរាងទាំងមូល។
Julius Tart
Julius Tart ជាម៉ាកល្បីមកពីសហរដ្ឋអាមេរិក និងជាម៉ាកដែលតារាកូរ៉េខាងត្បូងដ៏ល្បី G-Dragon ចូលចិត្តប្រើប្រចាំថ្ងៃ។ ថ្វីត្បិតតែវ៉ែនតាធម្មតាមួយគូនេះមិនមានកញ្ចក់ពណ៌បែប Retro ក៏ដោយ ក៏វានៅតែរក្សាបាននូវការរចនាស៊ុមដ៏ធំដែលមានរាងដូចដំណក់ទឹកបុរាណ ងាយស្រួលក្លាយជាស្តង់ដារម៉ូតសម្រាប់រូបរាងប្រចាំថ្ងៃរបស់គាត់ ដោយបង្ហាញពីភាពសាមញ្ញអស្ចារ្យ។
Tom Ford
យោងតាមស្ថិតិរបស់ Lyst បានបង្ហាញឱ្យឃើញថា បរិមាណនៃស្វែងរកវ៉ែនតា Retro Aviator របស់ Tom Ford នៅក្នុងខែមុនបានកើនឡើងរហូតដល់ 117% ដែលធ្វើឱ្យវាក្លាយជាម៉ាកដ៏ពេញនិយមបំផុតនៅពេលនេះ។ Rihanna តែងតែពាក់វ៉ែនតាមួយគូនេះជាញឹកញាប់ ហើយរូបរាងបែបបុរាណក៏ត្រូវបានផ្គូផ្គងនឹងព័ត៌មានលម្អិតអំពីលោហៈ ដែលបញ្ចេញនូវភាពអស្ចារ្យ លេចធ្លោ និងផ្តល់នូវបរិយាកាសបែបសិចស៊ីបំផុត។
Chloé
ចង់ពាក់វ៉ែនតាស្ទីល Retro Viator ដោយមិនចាំបាច់លះបង់អត្តសញ្ញាណនៃភាពជាស្ត្រី?… Chloé នឹងផ្តល់ជាជម្រើសដ៏សាកសមសម្រាប់ស្រ្តីគ្រប់រូប។ ជាមួយនឹងដងវែនតាមានរូបរាងបន្ទាត់កោង ស៊ុមដែកស្តើង និងពណ៌កញ្ចក់ឆើតឆាយ បានបង្កើតជារចនាប័ទ្មបែបអតីតកាលដែលមានភាពរំជើបរំជួល ធ្វើឱ្យវាក្លាយជាជម្រើសដំបូងសម្រាប់ស្រ្តីដែលមានមនោសញ្ចេតនា។
Bottega Vaneta
វ៉ែនតាស្ទីល Retro Viator មើលទៅហាក់បង្កើតរចនាប័ទ្មសម្រាប់ស្រ្តីឱ្យពួកគេមានអារម្មណ៍ថាខ្លួនកំពុងស្ថិតនៅក្នុងខ្សែភាពយន្តទសវត្សរ៍ឆ្នាំ 70 ។ ស៊ុមខ្មៅក្រាស់ គូជាមួយកញ្ចក់ពណ៌ទឹកក្រូច… អូរ! ពិតជាស្រស់ស្អាតណាស់ មិនថាស្ថិតនៅក្នុងកម្មវិធីជប់លៀង ឬការស្លៀកពាក់តាមដងផ្លូវ (Street Walk) នោះទេ។