• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

អបអរសាទរខួបលើកទី 79 នៃបុណ្យឯករាជ្យជាតិនៃប្រទេសឥណ្ឌា

by Pisey Dim
ច័ន្ទ សីហា 18th, 2025
in កម្សាន្ត
325
SHARES
Share on FacebookShare on Twitter

នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ស្ថានទូតឥណ្ឌាប្រចាំរាជធានីភ្នំពេញ បានប្រារព្ធខួបលើកទី៧៩ នៃទិវាបុណ្យឯករាជ្យជាតិឥណ្ឌា ដែលមានការអញ្ជើញ ចូលរួមពីរដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា ឯកអគ្គរាជទូត អ្នកការទូត និងភ្ញៀវកិត្តិយស ព្រមទាំងសមាជិកសហគមន៍ឥណ្ឌាមកពីគ្រប់មជ្ឈដ្ឋានទាំងអស់ នៅសណ្ឋាគារសូហ្វីតែល។

ការប្រាព្ធពិធីបានចាប់ផ្តើមជាមួយនឹងការបង្ហូតទង់ជាតិដោយ ឯកអគ្គរដ្ឋទូតឥណ្ឌា លោក Vanlalvawna Bawitlung អមជាមួយការច្រៀងបទភ្លេងជាតិ។ បន្ទាប់មក លោកឯកអគ្គរដ្ឋទូតបានថ្លែងសុន្ទរកថាដ៏ខ្ពង់ខ្ពស់របស់ប្រធានាធិបតីឥណ្ឌាទៅកាន់ប្រជាជាតិនាឱកាសនោះ។

ឯកឧត្តម ឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់លើទំនាក់ទំនងអរិយធម៌ដ៏យូរអង្វែង និងទំនាក់ទំនងទ្វេភាគីដ៏រឹងមាំរវាងឥណ្ឌា និងកម្ពុជា។ ឯកឧត្តម បានកត់សម្គាល់ថាឥណ្ឌារីករាយដែលបានក្លាយជាដៃគូរមួយក្នុងកំណើនសេដ្ឋកិច្ចសង្គមកម្ពុជា និងការអភិរក្សបេតិកភណ្ឌរបស់កម្ពុជា ការកសាងសមត្ថភាពតាមរយៈអាហារូបករណ៍ និងកម្មវិធីបណ្តុះបណ្តាល គម្រោងផ្តល់ផលរហ័ស (QIP) កិច្ចសហប្រតិបត្តិការសកម្មភាពមីន និងការបង្កើនការចូលរួមសហការណ៍លើវិស័យការពារជាតិ។

ក្នុងឪកាសនៃប្រារព្ធខួបលើកទី៧៩ នៃទិវាបុណ្យឯករាជ្យជាតិឥណ្ឌា ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័តមាន បានកោតសរសើរចំពោះការរីកចម្រើនដ៏គួរឱ្យកត់សម្គាល់របស់ ប្រទេសឥណ្ឌាចាប់តាំងពីទទួលបានឯករាជ្យ ដោយទទួលស្គាល់ការលេចចេញជាជើងឯកនៃការពឹងផ្អែកលើខ្លួនឯង និងជាតួអង្គសំខាន់ក្នុងកិច្ចការតំបន់ និងពិភពលោក។ ឯកឧត្តម រដ្ឋមន្រ្តី បានគូសបញ្ជាក់អំពីចំណងមិត្តភាពកម្ពុជា- ឥណ្ឌាដែលចាក់ឫសយ៉ាងជ្រៅ លើផ្នែកនយោបាយ ការពារជាតិ និងសន្តិសុខ ពាណិជ្ជកម្ម និងវិនិយោគ ទេសចរណ៍ ការអប់រំ កសិកម្ម សុខាភិបាល ការដោះមីន វប្បធម៌ និងការផ្សារភ្ជាប់រវាងប្រជាជន និង ប្រជាជន។ ឯកឧត្តម ក៏បានរំលឹកផងដែរនូវដំណើរទស្សនកិច្ចថ្នាក់ខ្ពស់សំខាន់ៗ រួមទាំងដំណើរទស្សនកិច្ច ផ្លូវការចំនួនបីរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសឥណ្ឌាក្នុងឆ្នាំ 2000 2007 និង 2018 ដំណើរ ទស្សនកិច្ចផ្លូវរដ្ឋឆ្នាំ ២០២៣ របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងដំណើរ ទស្សនៈកិច្ចឆ្នាំ២០២៣ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងតួនាទីជាអគ្គមេបញ្ជាការរងនៃ កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា។ លោកបានថ្លែងអំណរគុណយ៉ាង ស្មោះស្ម័គ្រចំពោះតួនាទីដ៏សំខាន់របស់ឥណ្ឌាក្នុងសន្តិភាព និងការកសាងឡើងវិញរបស់កម្ពុជាក្នុងអំឡុងដើម ទសវត្សរ៍ឆ្នាំ 1990 ក៏ដូចជាការបន្តគាំទ្រដល់កំណើនសេដ្ឋកិច្ចសង្គមរបស់ព្រះរាជាណាចក្រ ជាពិសេស តាមរយៈកម្មវិធីកិច្ចសហប្រតិបត្តិការបច្ចេកទេស និងសេដ្ឋកិច្ចឥណ្ឌា (ITEC) ដែលបានពង្រឹងសមត្ថភាព ធនធានមនុស្សរបស់កម្ពុជា។

នៅក្នុងការប្រារព្ធពិធីនេះទៀតសោត ក៏រួមមាននូវការសម្តែងវប្បធម៌ដ៏រស់រវើក ដូចជា ការសម្តែងរបាំប្រពៃណី ច្រៀងចម្រៀងស្នេហាជាតិ និងការសូត្រកំណាព្យដោយសមាជិកនៃជនភៀសខ្លួនឥណ្ឌា និងមន្ត្រីស្ថានទូត។ វិញ្ញាបនបត្រសរសើរក៏ត្រូវបានប្រគល់ជូនគ្រូយោគៈកម្ពុជាផងដែរ ក្នុងឱកាសនៃការទទួលស្គាល់ការរួមចំណែកដ៏មានតម្លៃរបស់ពួកគេចំពោះភាពជោគជ័យនៃ ទិវាយោគអន្តរជាតិលើកទី១១។

ព្រឹត្តិការណ៍នេះមិនត្រឹមតែអបអរសាទរសមិទ្ធិផលរបស់ឥណ្ឌាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាចំណងមិត្តភាពដ៏ជ្រាលជ្រៅ និងយូរអង្វែងរវាងឥណ្ឌា និងកម្ពុជាផងដែរ។ ឯកអគ្គរដ្ឋទូតបានអញ្ជើញអ្នកមានវត្តមានក្នុងកម្មវិធីទាំងអស់ ដើម្បីចូលរួមជាផ្នែកនៃដំណើររួមគ្នានេះ ឆ្ពោះទៅរកទំនាក់ទំនងរវាងប្រជាជន និងប្រជាជនកាន់តែល្អប្រសើរឡើង និងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច។

Previous Post

វត្តមានសៀវភៅ GOODGIRL នឹងបង្ហាញខ្លួនជាផ្លូវការនៅ Tsutaya Bookstore

Pisey Dim

Pisey Dim

PiseyDim@ladies.com.kh

Related Posts

វត្តមានសៀវភៅ GOODGIRL នឹងបង្ហាញខ្លួនជាផ្លូវការនៅ Tsutaya Bookstore
កម្សាន្ត

វត្តមានសៀវភៅ GOODGIRL នឹងបង្ហាញខ្លួនជាផ្លូវការនៅ Tsutaya Bookstore

by Pisey Dim
សុក្រ កក្កដា 18th, 2025
Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”
កម្សាន្ត

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

by Pisey Dim
អង្គារ ឧសភា 27th, 2025
ទេសចរណ៍នៅរដូវកាលបៃតង (Green Season)
កម្សាន្ត

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

by Pisey Dim
សុក្រ ឧសភា 16th, 2025
Collection “White Suits” លើកម្រាលព្រំក្រហម កម្មវិធី Met Gala 2025
កម្សាន្ត

Collection “White Suits” លើកម្រាលព្រំក្រហម កម្មវិធី Met Gala 2025

by Pisey Dim
ព្រហស្បតិ៍ ឧសភា 8th, 2025
Load More
ADVERTISEMENT

Recent.

អបអរសាទរខួបលើកទី 79 នៃបុណ្យឯករាជ្យជាតិនៃប្រទេសឥណ្ឌា

អបអរសាទរខួបលើកទី 79 នៃបុណ្យឯករាជ្យជាតិនៃប្រទេសឥណ្ឌា

ច័ន្ទ សីហា 18th, 2025
វត្តមានសៀវភៅ GOODGIRL នឹងបង្ហាញខ្លួនជាផ្លូវការនៅ Tsutaya Bookstore

វត្តមានសៀវភៅ GOODGIRL នឹងបង្ហាញខ្លួនជាផ្លូវការនៅ Tsutaya Bookstore

សុក្រ កក្កដា 18th, 2025
ការភ្ញាក់ពាក់កណ្តាលដំណេករាល់យប់

ការភ្ញាក់ពាក់កណ្តាលដំណេករាល់យប់

ព្រហស្បតិ៍ កក្កដា 17th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (360)
  • កីឡា (389)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (178)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (210)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (34)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (107)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (102)
  • សហគ្រិនភាព (17)
  • សុខភាព និង សម្ផស្ស (277)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (133)
  • ហ្វេស្សិន (453)
  • អាជីវកម្ម និងការវិនិយោគ (23)
  • អ្នកដឹកនាំ (4)
[:km]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ

© 2024 Ladies Magazine Cambodia | All Rights Reserved.