យុទ្ធនាការចាក់បញ្ចាំងឡើងវិញ របស់មហាស្រពភាពយន្តខ្លីចតុមុខបានវិលត្រឡប់វិញទៀតហើយ ដែល ជាលើកទី ៣ ក្នុងឆ្នាំនេះ ក្រោមប្រធានបទ “បញ្ហាសង្គម និងទុរគតភាព”។ យុទ្ធនាការចាក់បញ្ចាំងភាពយន្តឡើងវិញលើកនេះ គឺទទួលបាន សំណូមពរជាពិសេសពី “អង្គការមូលនិធិកុមារកម្ពុជា” សម្រាប់សហគមន៍នៅស្ទឹងមានជ័យ។
ភាពយន្តខ្លីដែលនឹងចាក់បញ្ចាំង រួមមានដូចជា៖
១. Black Light (ភាពយន្តខ្លីកម្ពុជាល្អបំផុត ប្រចាំឆ្នាំ២០២៤)
២. ម៉្ងៃ (ភាពយន្តខ្លីកម្ពុជាផ្តាច់ព្រ័ត្រ ប្រចាំឆ្នាំ២០២៣)
៣. Tears (ភាពយន្តខ្លីកម្ពុជាជាប់ជម្រើស ប្រចាំឆ្នាំ២០២៣)
៤. ក្រោមស្ពាន (ភាពយន្តឯកសារខ្លីកម្ពុជាចាក់បង្ហាញ ប្រចាំឆ្នាំ២០២៣)
៥. ម្ហូបដូនតា (ភាពយន្តឯកសារខ្លីកម្ពុជាចាក់បង្ហាញ ប្រចាំឆ្នាំ២០២២)
៦. ព្រោះអូនស្រឡាញ់បងជាង (ភាពយន្តខ្លីកម្ពុជាផ្តាច់ព្រ័ត្រ ប្រចាំឆ្នាំ២០១៩)
សូមបញ្ជាក់ជូនថា កម្មវិធីផ្សព្វផ្សាយនេះ នឹងប្រព្រឹត្តនៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២៥
វេលារសៀល ចាប់ម៉ោង ៦:០០ ដល់ម៉ោង ៨:០០ ល្ងាច មានទីតាំងនៅ ភូមិ “មូលនិធិកុមារកម្ពុជា”។

សូមកុំភ្លេចចូលរួមទស្សនាទាំងអស់គ្នា!