Almée Couture គឺជាប្រេនសម្លៀកបំពាក់កូនខ្មែរដំបូងបំផុត ដែលបង្ហាញខ្លួននៅក្នុងកម្មវិធី លើកមុខមាត់ជាតិ នៅលើឆាកអន្តរជាតិបង្ហាញមោទនភាពជាប្រវត្តិសាស្ត្ររបស់ខ្លួនក្នុងកម្មវិធី New York Fashion Week
2025 ដោយបង្ហាញពី “Spring/Summer ’26 Collection – Spirit of the Forgotten” ។
កាលពីថ្ងៃទី ១៣ ខែកញ្ញា កន្លងទៅ ម៉ូដែលកូនខ្មែរកាត់បារាំង មាលា ព្រមទាំងម្ចាស់មកុដ Miss Cosmo Cambodia 2025 ផន ស្រីពី និង Miss Supranational Cambodia 2025 ឈុំ ចាន់ដារ៉ា បានមានវត្តមាននៅលើឆាកបង្ហាញម៉ូតលំដាប់ពិភពលោក “New York Fashion Week 2025” ដោយបង្កើតជាប្រវត្តិសាស្រ្តមិនធ្លាប់មាននៃឧស្សាហកម្មម៉ូតកម្ពុជា ដោយការដើរម៉ូតជាមួយឈុតសម្លៀកបំពាក់ច្នៃជាពិសេសដោយប្រ៊េនកូនខ្មែរ Almée Couture ។

ឈុតដែលច្នៃសម្រាប់ម៉ូដែលអាជីពទាំង ៣ រូបសុទ្ធតែមានលក្ខណៈពិសេសលេចធ្លោ ដោយមានការច្នៃប្រឌិតបង្កប់នូវទម្រង់សិល្បៈ វប្បធម៌ និងភាពប្រណីតភាពស៊ីវិស័យអស្ចារ្យបំផុត។
នេះជាលើកទី១ ដែលប្រ៊េនកូនខ្មែរ Almée Couture បានបង្ហាញមោទនភាពជាប្រវត្តិសាស្ត្ររបស់ខ្លួន ក្នុងកម្មវិធី New York Fashion Week 2025 ដោយបង្ហាញពី Spring/Summer ’26 Collection – Spirit of the Forgotten។
គួរបញ្ជាក់ផងដែរថា Almée Couture បង្កើតឡើងក្នុងឆ្នាំ 2024 គឺជាផ្ទះសម្លៀកបំពាក់បែបខ្មែរដែលដឹកនាំដោយនាយកប្រតិបត្តិ និងជាស្ថាបនិក លោក តាំង សុខហេង មានបទពិសោធន៍ជាង 10 ឆ្នាំក្នុងការរចនាម៉ូត។
ទស្សនាវីដេអូខាងក្រោម៖