ព្រឹត្តិការណ៍នេះធ្វើឡើងបន្ទាប់ពីការតាំងពិព័រណ៍ផលិតផលខ្មែរដែលទទួលបានជោគជ័យនាពេលកន្លងមក កាល ពីថ្ងៃទី ១១ដល់ថ្ងៃទី១៣ ខែកញ្ញា ដែលមានស្តង់រាប់រយ និងផលិតផលជាច្រើនប្រភេទ ដែលទទួលបានការគាំទ្រពីសាធារណជនយ៉ាងច្រើន។
សហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក. បានរៀបចំពិព័រណ៍ផលិតផលក្នុងស្រុក រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់២៨ ខែកញ្ញា មានទីតាំងស្ថិតនៅ សាលមហោស្រពកោះពេជ្រ។
ក្នុងកម្មវិធីពិព័រណ៍នេះ មានការដាក់បង្ហាញម្ហូបអាហារ ភេសជ្ជៈ និងនាំមកនូវទស្សនីយភាពសិល្បៈចម្រុះដូចជា ការសម្ដែងសៀក ការសម្ដែងភ្លេងពីក្រុមកាយរឹទ្ធិជាតិកម្ពុជា និងកាកបាទក្រហមកម្ពុជា។ លើសពីនេះ ក៏មានការបង្ហាញបសុសត្វ រួមទាំងការជិះរទេះគោ រទេះសេះ ដើម្បីផ្ដល់ការកម្សាន្ត បង្កើតបរិយាកាសសប្បាយរីករាយដល់សាធារណជន។

ព្រឹត្តិការណ៍ពិព័រណ៍ផលិតផលក្នុងស្រុក ធ្វើឡើងក្នុងគោលបំណង ដើម្បីជម្រុញការគាំទ្រផលិតផលក្នុងស្រុក និងផ្ដល់ជាវេទិកាចែករំលែកចំណេះដឹង បទពិសោធន៍ និងទស្សនៈពីអ្នកពាក់ព័ន្ធជុំវិញផលិតផលក្នុងស្រុកទាំងរបស់ប្រើប្រាស់ និងចំណីអាហារកែច្នៃជាដើម បន្ទាប់ពីការតាំងពិព័រណ៍ផលិតផលខ្មែរដែលទទួលបានជោគជ័យនាពេលកន្លងមក កាលពីថ្ងៃទី ១១ដល់ថ្ងៃទី១៣ ខែកញ្ញា ដែលមានស្តង់រាប់រយ និងផលិតផលជាច្រើនប្រភេទ ដែលទទួលបានការគាំទ្រពីសាធារណជនយ៉ាងច្រើន។
សូមកុំខកខាន ចូលរួមជាមួយយើងនៅថ្ងៃទី ២៦ ២៧ និង ២៨ ខែកញ្ញា ឆ្នាំ ២០២៥ នៅសាលពិព័រណ៍កោះពេជ្រ ទាំងអស់គ្នា!