សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានសម្តែងនូវការចូលរួមអបអរសាទរចំពោះ ខួបលើកទី២២ នៃការចុះបញ្ជីរបាំព្រះរាជទ្រព្យក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣ នាក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី។
របាំក្បាច់ខ្មែរបុរាណ ឬ របាំព្រះរាជទ្រព្យនេះ ជាទម្រង់របាំសក្ការ:មានភាពល្បីល្បាញខាងកាយវិការទន់ភ្លន់ គួរឱ្យចង់គយគន់ និងមានទ្រង់គ្រឿងចាំងភ្លឺផ្លេកៗ។ ប្រជាពលរដ្ឋខ្មែរបានចាត់ទុក “របាំព្រះរាជទ្រព្យ” គឺជាទ្រព្យសម្បត្តិ ដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់ប្រទេសកម្ពុជា តែមួយគត់ ដែលបានថែរក្សា អស់រយៈពេលដ៏យូរលង់ណាស់មកហើយ ។
សូមរម្លឹកជូនផងដែរ ថា របាំព្រះរាជទ្រព្យ គឺជារបាំក្បាច់បុរាណរបស់កម្ពុជា ដែលមានដើមកំណើតក្នុងអឡុងស.វទី៣ នៃគ.សករាជ ដំណាលគ្នានៃក្រុមភ្លេងពិណពាទ្យ ក្នុងសម័យកាលអាណាចក្រនគរភ្នំ ។ ឈ្មោះរបាំព្រះរាជទ្រព្យ មានន័យថា របាំដែលជាទ្រព្យប្រទានរបស់ព្រះរាជា ដែលរាជវង្សខ្មែរបង្កើតជាទ្រព្យដវិសេស ដើម្បីបង្ហាញពីភាពថ្លៃថ្នូរខ្ពង់ខ្ពស់របស់អ្នករបាំខ្មែរ ជាស្នាព្រះហស្ថព្រះមហាក្សត្រីយានី “ស៊ីសុវត្ថិ កុសមៈ នារីរ័ត្នសេរីវឌ្ឍនា” ដែលច្នៃចេញពីរបាំក្បាច់បុរាណខ្មែរក្នុងរជ្ជកាលស្ដេចនរោត្តម។

Cr. Photos: to the rightful owner
ខ្មែរ
English







