• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

កែប្រែខ្លួនអ្នកជាថ្មី

by Pisey Dim
អង្គារ កុម្ភៈ 13th, 2024
in របទជីវិត
325
SHARES
Share on FacebookShare on Twitter

នៅក្នុងជីវិតរស់នៅរបស់ មនុស្សស្រី នាពេលខ្លះតែងមានអារម្មណ៍ថាចង់ផ្លាស់ប្តូរនូវបរិបទមួយចំនួន ចង់ចាប់ផ្តើមអ្វីៗ​​ឡើងវិញ​ នឹងបង្កើតភាពស្រស់ស្រាយសាជាថ្មី ដើម្បីឱ្យពួកគេទទួលបាននូវអារម្មណ៍ប្រសើរ សេចក្តីសុខផ្លូវចិត្តនឹងនរ។ តោះសាកក្រឡេក ពិនិត្យមើលគ្រប់យ៉ាងជុំវិញខ្លួន រួចធ្វើការសម្រេចចិត្តថានឹងកែប្រែខ្លួនឯងឱ្យបានល្អប្រសើរសាជាថ្មី។

អារម្មណ៍មួយដែលរចង់ផ្លាស់ប្តូរបរិបទរស់នៅប្រចាំថ្ងៃឱ្យមានភាពប្រសើរឡើងជាងមុន គឺតែងតែកើតឡើងរឿយៗនៅក្នុងចិត្តមនុស្សស្រី។ តាមពិតទៅ អ្នកមិនចាំបាច់ទាល់តែធ្វើការផ្លាស់ប្តូរអ្វីធំដុំ ឬកែប្រែរបបជីវិតទាំងស្រុងនោះទេ។ អ្នកអាចដាក់គោលដៅដើម្បីផ្លាស់ប្តូរក្នុងស្ថានភាពយូរអង្វែងមួយ ដោយគួរតែចាប់ផ្តើមឡើងពីជំហានដំបូង នោះគឺទស្សនៈរបស់អ្នកចំពោះជីវិតខ្លួនយើងផ្ទាល់ហ្នឹងអែង… យើងកំពុងដើរដល់ទីណាមិនសំខាន់ អ្វីដែលសំខាន់គឺថាយើងចំណាយពេលវេលារបស់យើងយ៉ាងដូចម្តេច?

ចូរផ្លាស់ប្តូរខ្លួនអ្នកដោយចាប់ផ្តើមពីចិត្តគំនិតខាងក្នុងជាមុនសិន!

ខាងក្រោមនេះជាគំនិតខ្លះៗ អាចជួយឱ្យអ្នកធ្វើការផ្លាស់ប្តូរជីវិតដោយមិនចាំបាច់ប្រើកម្លាំងខ្លាំង និងថវិការច្រើន ឬ ត្រូវរងចាំរហូតដល់វេលាសក្តិសមណាមួយ។ វាមិនត្រឹ​មតែអាចឲ្យអ្នកអាចអនុវត្តបានយ៉ាងងាយស្រួលប៉ុណ្ណោះទេ តែវាក៏ជួយជំរុញផ្លូវវចិត្តរបស់អ្នក ឲ្យសម្លឹងមើលជីវិតក្នុងផ្លូវវិជ្ជមានបានកាន់ច្រើនផងដែរ។

ដំបូងចាប់ផ្តើមក្រោកពីដំណេកនៅម៉ោង៦ព្រឹកជារៀងរាល់ថ្ងៃដើម្បីធ្វើសមាធិ និងព្យាយាមលើកទឹកចិត្តខ្លូនឯងជាមួយពាក្យលួងលោមល្អៗ។ រៀនពាក្យថ្មីៗដែលផ្តល់ថាមពលវិជ្ជមានដល់ជីវិតអ្នក និងចែករំលែកនូវពាក្យទាំងនោះទៅកាន់មនុស្សជុំវិញខ្លួន។

ចុះឈ្មោះរៀនយូហ្គា (YOGA) ឬ​ ធ្វើកាយលំហាត់ប្រាណជារៀងរាល់ថ្ងៃ។ សរសេរគំនិតវិជ្ជមាននៅក្នុងសៀវភៅកត់ត្រាទំព័រជីវិតប្រចាំថ្ងៃរបស់អ្នក ដើម្បីទទួលបាននូវអារម្មណ៍ដែលពិតប្រាកដមួយ ដើម្បីធ្វើជាមនុស្សមានសំណាង នឹងសម្រេចកិច្ចការនានាប្រកបដោយជោគជ័យ។

​​មានភាពស្មោះត្រង់ – ពោលតែពាក្យណាដែលជាការពិត មិនភូតភរ អ្នកអាចសាកល្បងមិននិយាយពាក្យកុហកទៅមនុស្សជុំវិញខ្លួនក្នុងរយៈពេល ៣០ថ្ងែជាប់ៗគ្នា (វាអាចនឹងលំបាកជាងអ្នកគិត) ក្រោយមកអ្នកនឹងមានភាពសុំាជាមួយការមិននិយាយពាក្យកុហកជារៀងរហូត។ ព្យាយាមក្លាយខ្លួនជាមនុស្សម្នាក់ដែលស្ពាយភាពស្មោះត្រង់ក្នុងដំណើរជីវិតរបស់ខ្លួនអែង។

ចាត់ទុកពេលវេលារាល់ថ្ងៃ ជាអំណោយដ៏មានតម្លៃដោយផ្តោតទៅលើទៅលើទម្លាប់ប្រចាំថ្ងៃ សកម្មភាពតូចតាច សាមញ្ញៗ ។ល។  អ្នកនឹងមានអារម្មណ៍ថាជីវិតរបស់អ្នកនឹងកាន់តែប្រសើរឡើង​ នៅពេលដែលអ្នកដឹងថាខ្លួនសម្រេចបាននូវអ្វីមួយ បើទោះបីជាវាតូចតាចក៏ដោយ។

“ឥរិយាបទរបស់យើងប្រព្រឹត្តចំពោះជីវិតរបស់យើងប្រចាំថ្ងៃ គឺអាចកំណត់ពីជីវិតដែលយើងនឹងត្រូវរស់នៅពេញមួយជីវិត។”

Previous Post

គន្លឹះខ្លះៗក្នុងការថែរក្សាប្រអប់ដៃឱ្យទន់រលោងស្អាត

Next Post

ជម្នះទម្លាប់អូសបន្លាយពេលវេលា

Pisey Dim

Pisey Dim

PiseyDim@ladies.com.kh

Related Posts

ក្រសួងទេសចរណ៍នឹងរៀបចំវេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៥
កម្សាន្ត

ក្រសួងទេសចរណ៍នឹងរៀបចំវេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៥

by Pisey Dim
អង្គារ កញ្ញា 30th, 2025
ថ្លែងដោយឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ៖ កម្ពុជានឹងក្លាយជាគោលដៅទេសចរណ៍ដែលមានសន្ទុះអភិវឌ្ឍខ្លាំងនៅតំបន់អាស៊ី
កម្សាន្ត

ថ្លែងដោយឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ៖ កម្ពុជានឹងក្លាយជាគោលដៅទេសចរណ៍ដែលមានសន្ទុះអភិវឌ្ឍខ្លាំងនៅតំបន់អាស៊ី

by Pisey Dim
អង្គារ កញ្ញា 30th, 2025
អបអរសាទរ ខួបលើកទី២ នៃការដាក់បញ្ចូល “រមណីយដ្ឋានប្រាសាទកោះកេរ” ជាសម្បត្តិបេតិកភណ្ឌពិភពលោក
កម្សាន្ត

អបអរសាទរ ខួបលើកទី២ នៃការដាក់បញ្ចូល “រមណីយដ្ឋានប្រាសាទកោះកេរ” ជាសម្បត្តិបេតិកភណ្ឌពិភពលោក

by Pisey Dim
ពុធ កញ្ញា 17th, 2025
សារមន្ទីរ ស.ស.រ ខេត្តបាត់ដំបង នឹងបើកដំណើរការផ្លូវការក្នុងពេលឆាប់ៗនេះ
កម្សាន្ត

សារមន្ទីរ ស.ស.រ ខេត្តបាត់ដំបង នឹងបើកដំណើរការផ្លូវការក្នុងពេលឆាប់ៗនេះ

by Pisey Dim
អង្គារ កញ្ញា 16th, 2025
Load More
Next Post
ជម្នះទម្លាប់អូសបន្លាយពេលវេលា

ជម្នះទម្លាប់អូសបន្លាយពេលវេលា

ADVERTISEMENT

Recent.

ក្រសួងទេសចរណ៍នឹងរៀបចំវេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៥

ក្រសួងទេសចរណ៍នឹងរៀបចំវេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៥

អង្គារ កញ្ញា 30th, 2025
ថ្លែងដោយឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ៖ កម្ពុជានឹងក្លាយជាគោលដៅទេសចរណ៍ដែលមានសន្ទុះអភិវឌ្ឍខ្លាំងនៅតំបន់អាស៊ី

ថ្លែងដោយឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ៖ កម្ពុជានឹងក្លាយជាគោលដៅទេសចរណ៍ដែលមានសន្ទុះអភិវឌ្ឍខ្លាំងនៅតំបន់អាស៊ី

អង្គារ កញ្ញា 30th, 2025
ធ្លាប់ឆ្ងល់ទេ ហេតុអ្វីក្រោយពេលកោររោមដៃ ឬជើងរួច កើតមានស្នាមកន្ទួលអុចខ្មៅតូចៗ (Strawberry Skin)?

ធ្លាប់ឆ្ងល់ទេ ហេតុអ្វីក្រោយពេលកោររោមដៃ ឬជើងរួច កើតមានស្នាមកន្ទួលអុចខ្មៅតូចៗ (Strawberry Skin)?

ច័ន្ទ កញ្ញា 29th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (387)
  • កីឡា (390)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (183)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (223)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (35)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (109)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (129)
  • សហគ្រិនភាព (25)
  • សុខភាព និង សម្ផស្ស (284)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (137)
  • ហ្វេស្សិន (455)
  • អាជីវកម្ម និងការវិនិយោគ (24)
  • អ្នកដឹកនាំ (6)
[:km]

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

© 2024 Ladies Magazine Cambodia | All Rights Reserved.