ពេញមួយជីវិតអ្នកតែងតែឮមនុស្សគ្រប់គ្នានិយាយថា “ទទួលទានផ្លែឈើឱ្យបានច្រើន! ផ្លែឈើល្អសម្រាប់អ្នក” ប៉ុន្តែក្នុងពេលថ្មីៗនេះការសិក្សាបានណែនាំនូវផ្លែឈើមួយចំនួន មានគុណវិបត្តិផ្សេងៗ ប្រសិនបើអ្នកទទួលទានក្នុងបរិមាណច្រើន វាអាចបង្កផលប៉ះពាល់ជាច្រើនដល់រាងកាយរបស់អ្នកផងដែរ។ ផ្លែឈើមួយចំនួនបណ្តាលឱ្យកើតមុនលើស្បែក និងចេញរោគសញ្ញានៃជាតិស្ករក្នុងឈាមឡើងខ្ពស់ផងដែរ។
ដើម្បីជាចំណេះដឹងបន្ថែមក្នុងការទទួលទានផ្លែឈើឱ្យសមស្របទៅនឹងរាងកាយរបស់អ្នកទទួលបាននូវសុខភាពល្អ និងមានភាពរីករាយជាមួយផ្លែឈើដែលអ្នកចូលចិត្ត អ្នកអាចអាននូវអត្ថបទខាងក្រោមនេះទុកជាគន្លឹះខ្លះៗ ។
រឿងពិតអំពីផ្លែឈើយ៉ាងច្រើនប្រហែលជាអ្នកមិនធ្លាប់បានដឹង ៖
- ផ្លែឈើមានផ្ទុកជាតិស្ករខ្ពស់ មានវីតាមីន រ៉ែខនិជ Antioxidants និងជាតិកាកសរសៃ
- អាចការពារពីជំងឺមហារីកបេះដូង ភ្នែកឡើងបាយ និងអាការៈរវើរវាយ
- ផ្លែឈើមានផ្ទុកជាតិទឹកខ្ពស់
- មានសារធាតុ ប៉ូតាស៉្យូម និងម៉ាញ៉េស៉្យូមខ្ពស់
- ល្អសម្រាប់សម្រស់ស្បែក, ធ្វើឱ្យភ្នែកនិងស្បែកមានសុខភាពល្អ
- ជួយគ្រប់គ្រងជាតិស្ករនិងអាស៊ីតនៅក្នុងចំណីអាហារ
- វាក៏អាចបណ្តាលឱ្យបរិមាណជាតិស្ករក្នុងឈាមកើនឡើង
- គ្រប់ផ្លែឈើទាំងអស់មានសំបកមកពីធម្មជាតិ
វិធីសាស្រ្ត ៖
- សូមកុំទទួលទានផ្លែឈើដូចគ្នាលើសពីរដងក្នុងមួយថ្ងៃ។ សូមទទួលទានឱ្យច្រើនមុខផ្សេងៗគ្នា កុំទទួលទានតែផ្លែឈើមួយមុខ។
- ព្យាយាមទទួលទានផ្លែឈើផ្សេងៗគ្នាឱ្យបាន៥ដងក្នុងមួយថ្ងៃ។
- ចៀសវាងទទួលទានទឹកផ្លែឈើកំប៉ុង។ ទឹកផ្លែឈើកំប៉ុងមានផ្ទុកទៅដោយសារធាតុញៀន ហើយអាចធ្វើឱ្យជាតិស្ករក្នុងខ្លួនកើនឡើងខ្ពស់យ៉ាងឆាប់រហ័ស។ ទឹកផ្លែឈើកំប៉ុងអាចប៉ះពាល់ដល់សុខភាពរបស់អ្នកដូចភេសជ្ជៈកំប៉ុងដែរ ប្រសិនបើអ្នកចង់ទទួលទាននោះ វិធីដែលល្អបំផុតគឺអ្នកអាចធ្វើទឹកផ្លែឈើស្រស់សម្រាប់ទទួលទាន ដោយការគៀបយកទឹកពីផ្លែឈើទាំងនោះ។
- យ៉ោងតាមការស្រាវជ្រាវថ្មីៗនេះបានបង្ហាញថាឱ្យឃើញថា ផ្លែឈើកំប៉ុងគឺពោរពេញទៅដោយស្ករទឹកស៊ីរ៉ូ និងមានប្រភេទខ្លះទៀតបានផ្ទុកសារធាតុថ្នាំសម្លាប់សត្វចង្រៃដែលនាំឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពរបស់ ។
- ទទួលទានក្នុងបរិមាណសមរម្យ។ ផ្លែឈើមានគុណប្រយោជន៍ដ៏អស្ចារ្យសម្រាប់រាងកាយរបស់អ្នក ប៉ុន្តែអ្នកត្រូវកំណត់បរិមាណក្នុងការបរិភោគវាផងដែរ។ បើទទួលទានច្រើនពេក វាគឺជារឿងមិនល្អឡើយ។
- ផ្លែប៉ោមគឺសាកសមសម្រាប់ការចាប់ផ្តើមថ្ងៃថ្មីរបស់អ្នក។ ទទួលទានផ្លែប៉ោមមួយនៅពេលព្រឹកគឺមានលទ្ធផលល្អជាងទទួលទានកាហ្វេមួយកែវ។ ជាតិស្ករធម្មជាតិធ្វើឱ្យអ្នកស្រស់ស្រាយ និងជាតិកាកសរសៃបានជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារក្នុងសារពាង្គកាយរបស់អ្នក។
ម្យ៉ាង អ្នកត្រូវមានការប្រុងប្រយ័ត្ន និងទទួលទានផ្លែឈើទាំងនេះឱ្យបានត្រឹមត្រូវព្រោះវាមានផ្ទុកជាតិស្ករខ្ពស់៖
- ផ្លែល្វា
- ផ្លែចេក
- ផ្លែស្វាយ
- ផ្លែទំពាំងបាយជូរ
- ផ្លែទទឹម
- ផ្លែឈើរី
- ផ្លែប៉ោម
- ផ្លែឈើក្រៀម
- ផ្លែម្នាស់
បង្កើតទម្លាប់ដែលល្អសម្រាប់សុខភាពដោយបន្ថែមផ្លែឈើទាំងនេះទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នកព្រោះផ្លែឈើខាងក្រោមនេះមានផ្ទុកជាតិស្ករទាប ៖
- ផ្លែស្រ្តប៊ឺរី
- ផ្លែប្លូប៊ឺរី
- ក្រូចឆ្មា
- ក្រូចថ្លុង
- ផ្លែឪឡឹក
- ផ្លែប្លែកប៊ឺរី
- ផ្លែត្របែក
- ផ្លែរ៉ាស់ប៊ឺរី
ផ្លែឈើមានគុណប្រយោជន៍ជាច្រើនសម្រាប់សុខភាព ដូច្នេះសូមទទួលទានវាជាអាហារសម្រន់។
សូមប្រាកដថាអ្នកទទួលទានក្នុងបរិមាណត្រឹមត្រូវ។