• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

ប្រសិន​បើ​លោកអ្នកចង់មានចំណងស្នេហ៍យូរអង្វែង សូម​យកចិត្តទុកដាក់​លើពាក្យ “ស្និទ្ធស្នាល”

by Pisey Dim
ព្រហស្បតិ៍ មីនា 7th, 2024
in ទំនាក់ទំនង, របទជីវិត
325
SHARES
Share on FacebookShare on Twitter

ភាពផ្អែមល្អែម និងជូរចត់ជាផ្នែកមួយនៃទំនាក់ទំនងស្នេហា។ នៅក្នុងដំណើរជីវិតគូដ៏វែងឆ្ងាយ មានពេលវេលាជាច្រើនដែលអ្នកទទួលរងការឈឺចាប់ និងភាពភ័ន្តច្រឡំនូវរឿងមួយចំនួន ថែមទាំងពេលខ្លះអ្នកមិនចង់ឃើញមុខដៃគូស្នេហារបស់អ្នកទៀតផង អារម្មណ៍ទាំងនេះគ្រាន់ជាផ្នែកមួយនៅក្នុងទំនាក់ទំនងស្នេហាប៉ុណ្នោះ។ មានពេលវេលាខ្លះទៀតក្នុងចំណងស្នេហារបស់អ្នក អ្នកក៏ទទួលបាននូវអារម្មណ៍សប្បាយរីករាយ ភាពកក់ក្តៅ ការបារម្ភយកចិត្តទុកដាក់ និងភាពផ្អែមល្ហែមប្រៀបដូចជាស្ករគ្រាប់ ដែលអ្នកបានផ្តល់ឱ្យគ្នាទៅវិញទៅមក រហូតដល់ពេលខ្លះអ្នកគិតថា តើនឹងត្រូវរស់នៅដោយរបៀបណាប្រសិនបើគ្មានដៃគូស្នេហារួមរស់ក្បែរ​?

អ្វីដែលសំខាន់គឺថា អ្នកអាចប្រឈមនឹងពេលវេលាល្អ និងអាក្រក់ជាមួយគ្នា ជាពិសេសអ្នកត្រូវស្វែងយល់អំពីវិធីធ្វើឱ្យទំនាក់ទំនងស្នេហារបស់អ្នកកាន់តែផ្អែមល្ហែមជាងមុនបន្ថែមទៀត។

សម្រាប់ការពង្រឹងស្នេហាអ្នកឱ្យកាន់តែរឹងមាំ អ្នកត្រូវចំណាយពេលវេលាដ៏មានតម្លៃជាមួយមនុស្សដែលអ្នកស្រឡាញ់ និងយកចិត្តទុកដាក់ជាមួយគាត់បន្ថែមទៀត។ អ្វីដែលធ្វើឱ្យទំនាក់ទំនងស្នេហារបស់អ្នកកាន់តែផ្អែមល្ហែមនោះគឺ ភាពស្និទ្ធស្នាល។ ដូច្នេះ ពេលខ្លះភាពផ្អែមល្ហែមដែលអ្នកទាំងពីរបង្ហាញដល់គ្នាទៅវិញទៅមកក៏អាចផ្លាស់ប្តូរចំណងស្នេហារបស់អ្នកក្នុងផ្លូវដ៏វិជ្ជមានផងដែរ។

អាត្រាកើនឡើងនៃការលែងលះរបស់ជីវិតប្តីប្រពន្ធនៅជុំវិញពិភពលោកនេះ ក៏ព្រោះតែពួកគេភាគច្រើនមិនបានគិតដល់ការបង្កើនភាពស្និទ្ធស្នាលជាមួយគ្នាក្នុងទំនាក់ទំនងស្នេហា។ ជីវិតរស់នៅតាមបែបទាន់សម័យនាពេលបច្ចុប្បន្នគឺ ដៃគូស្នេហាស្រឡាញ់គ្នាខ្លាំង ប៉ុន្តែបែរជារស់នៅដូចជាមនុស្សមិនដែលស្គាល់គ្នា និងរស់នៅមិនប្រកបដោយសេចក្តីសុខសោះ។

តើអ្វីទៅជាភាពស្និទ្ធស្នាល? ហេតុអ្វីបានជាវាមានសារៈសំខាន់ខ្លាំងនៅក្នុងទំនាក់ទំនងស្នេហា?

ការចែករលែករឿងរ៉ាវក្នុងចិត្តទាំងអស់ប្រាប់ដៃគូរបស់អ្នក គឺជាអ្វីដែលល្អបំផុតសម្រាប់ទំនាក់ទំនងស្នេហា ចៀសវាងការរស់នៅជាមួយគ្នាដោយលាក់នូវអាថ៌កំបាំងពីគ្នា។ មិនមានអ្វីដែលប្រសើរជាងការដែលមានមនុស្សម្នាក់ស្តាប់រឿងរ៉ាវក្នុងចិត្ត​ ឬរឿងដែលអ្នកហត់នឿយជាមួយពេញមួយថ្ងៃ ហើយក៏ទទួលបានពាក្យផ្អែមល្ហែមលើកទឹកចិត្តធ្វើឱ្យអារម្មណ៍អ្នកប្រសើរឡើង និងបំពាក់ស្នាមញញឹមឡើងវិញនៅលើផ្ទៃមុខ។​ វានឹងធ្វើឱ្យទំនាក់ទំនងស្នេហារបស់អ្នកកាន់តែរំភើបញាប់ញ័រ ហើយនេះគឺជាសេចក្តីសុខដ៏ខ្លាំងក្លាជាងគេបំផុតនៅក្នុងពិភពលោក។​

តើទំនាក់ទំនងស្នេហាអាចប្រសើរឡើងទេ ប្រសិនបើគ្មានភាពស្និទ្ធស្នាល?

នៅក្នុងទំនាក់ទំនងស្នេហាត្រូវការរបស់ពីរយ៉ាងគឺ ភាពស្និទ្ធស្នាលរូបរាងកាយ និងភាពសិទ្ធស្នាលផ្លូវអារម្មណ៍ ដើម្បីឱ្យទំនាក់ទំនងកាន់តែស្អិតរមួត។ ការកាន់ដៃគ្នា ការឱបត្រកងបីបម លួងលោមដោយពាក្យសម្តីផ្អែមល្ហែម និងប្រលែងលេងគ្នាទៅវិញទៅមក គឺពិតជាសំខាន់ខ្លាំងណាស់ ដូចទៅនឹងការចំណាយពេលវេលាដ៏មានតម្លៃជាមួយគ្នាដើម្បីដឹងថាដៃគូរបស់ខ្លួនមានអារម្មណ៍បែបណា។ ទង្វើសាមញ្ញ ប៉ុន្តែបង្កប់ដោយក្តីស្រឡាញ់យ៉ាងពេញលេញ។

ភាពស្និទ្ធស្នាល គឺពិតជាសំខាន់ខ្លាំងណាស់សម្រាប់ទំនាក់ទំនងស្នេហាមួយក្នុងការឆ្លងកាត់ពេលវេលាលំបាកៗ។ អ្នកទាំងពីរ គួរចេះជួយគ្នានៅពេលដែលជួបបញ្ហាទុក្ខលំបាកក្នុងជីវិត។

ការយល់ច្រឡំ ភាពមិនចុះសម្រុង និងការខឹងសម្បារ គឺជារឿងមួយដែលចៀសមិនផុតនៅក្នុងជីវិតគូ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលនរណាម្នាក់មិនសប្បាយចិត្ត ម្នាក់ទៀតត្រូវក្លាយខ្លួនជាអ្នកដែលយល់ចិត្តបំផុត និងធ្វើយ៉ាងណាឱ្យដៃគូរបស់ខ្លួនប្រសើរឡើងវិញ។

ដៃគូស្នេហាម្នាក់ៗ ត្រូវតែយល់ដឹងការបង្ហាញភាពស្និទ្ធស្នាលទៅគ្នានៅត្រង់ចំណុចនេះ។ ប្រសិនបើនារីមិនសប្បាយចិត្តអំពីរឿងអ្វីមួយ ដែលដៃគូបុរសរបស់ខ្លួនបានធ្វើ វាជាការទទួលខុសត្រូវខាងបុរសដើម្បីដោះស្រាយរាល់បញ្ហាទាំងអស់នោះ។ គាត់អាចឱបនាង ធ្វើឱ្យនាងមានអារម្មណ៍ប្រសើរជាងមុន និងកក់ក្តៅបំផុត បុរសក៏អាចសុំទោសនាងក្នុងការដែលធ្វើឱ្យនាងមានអារម្មណ៍មិនល្អ។ នេះនឹងធ្វើឱ្យនាងមានអារម្មណ៍ថាទទួលបានក្តីស្រឡាញ់ដ៏ពេញលេញបំផុត។

ភាពស្និទ្ធស្នាល គឺពិតជាសំខាន់ខ្លាំងណាស់នៅក្នុងទំនាក់ទំនងស្នេហា។ អ្នកនឹងដឹងថា ដៃគូរបស់អ្នកស្រឡាញ់អ្នកជាអ្នក​ ទទួលយកអ្នកជាអ្នក និងតែងតែ​នៅទីនេះដើម្បីអ្នក។

តើអ្នកអាចបង្កើតភាពស្និទ្ធស្នាលក្នុងទំនាក់ទំនងរបស់អ្នកបានដោយរបៀបណា?

  • ផ្តល់ក្តីស្រឡាញ់ ៖ នៅពេលអ្នកស្ថិតនៅក្នុងទំនាក់ទំនងស្នេហាមួយ អ្នកត្រូវតែយល់អំពីតម្រូវការនៃសេចក្តីស្រឡាញ់។ កាលណាអ្នកផ្តល់ក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ទៅលើដៃគូស្នេហារបស់អ្នកកាន់តែច្រើន អ្នកក៏ទទួលបានមកវិញនូវក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ដូចគ្នាផងដែរ។
  • រកពេលវេលានិយាយគ្នា ៖ ការចែករំលែកការគិតទៅកាន់គ្នា អាចឱ្យអ្នកទាំងសងខាងយល់អំពីគ្នាកាន់តែច្បាស់ ដូចជា អ្វីដែលគាត់ចូលចិត្ត ឬមិនចូលចិត្ត។

  • ផ្តល់កិត្តិយស លើកសរសើរ និងគោរពគ្នាទៅវិញទៅមក ៖ នៅពេលដែលគាត់ធ្វើអ្វីមួយសម្រាប់អ្នក គួរតែចេះលើកសរសើរ និងផ្តល់កិត្តិយសដល់គាត់។ នេះជាវិធីក្នុងការលើកទឹកចិត្តដើម្បីឱ្យគាត់ធ្វើអ្វីបន្ថែមទៀតសម្រាប់អ្នក។ គោរពការគិតរបស់គាត់ និងការសម្រេចចិត្តរបស់គាត់ ក៏ដូចជាយល់ដឹងអំពីតម្លៃរបស់គាត់។ អ្នកអាចធ្វើអ្វីមួយដែលធ្វើឱ្យគាត់សប្បាយចិត្ត ដូចជាផ្តល់ការភ្ញាក់ផ្អើល និងផ្តល់អំណោយដល់គាត់ក្នុងឱកាសពិសេសៗ។
  • ភាពស្និទ្ធស្នាលមិនមែនជាការរួមសិចឡើយ ៖ សិចអាចនឹងកើតឡើងដោយមិនភ្ជាប់ទំនាក់ទំនងផ្នែកអារម្មណ៍ វាជាអ្វីដែលលើសពីតណ្ហា។ ប៉ុន្តែបើអ្នកមានភាពស្និទ្ធស្នាលជាមួយដៃគូស្នេហារបស់អ្នក និងមានអារម្មណ៍ល្អជាមួយគ្នាទៀតនោះ​ រឿងរ៉ាវដ៏អស្ចារ្យនឹងកើតមានឡើងជាក់ជាមិនខាន៕

 

Tags: ស្នេហា និងគ្រួសារ
Previous Post

ដោះស្រាយបញ្ហាបាត់ទូរស័ព្ទ ហើយជាប់គណនីតេឡេក្រាមក្នុងនោះ ត្រូវធ្វើម៉េច?

Next Post

លែងជាបញ្ហាក្នុងការចាយវាយដោយគ្រាន់តែមាន កម្មវិធីបាគងជាការស្រេច

Pisey Dim

Pisey Dim

PiseyDim@ladies.com.kh

Related Posts

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)
កម្សាន្ត

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

by Pisey Dim
សុក្រ ឧសភា 16th, 2025
អាកាសយានដ្ឋាន Hello Kitty – ប្រទេសជប៉ុន
កម្សាន្ត

អាកាសយានដ្ឋាន Hello Kitty – ប្រទេសជប៉ុន

by Pisey Dim
អង្គារ ឧសភា 6th, 2025
Generation Z (GenZ)
របទជីវិត

Generation Z (GenZ)

by Kim Heng
សៅរ៍ ឧសភា 3rd, 2025
5 សង្កាត់ ប្រែក្លាយនិយមន័យរបស់ខ្លួនទៅជាតំបន់ទេសចរណ៍ដ៏មានសក្តានុពល
កម្សាន្ត

5 សង្កាត់ ប្រែក្លាយនិយមន័យរបស់ខ្លួនទៅជាតំបន់ទេសចរណ៍ដ៏មានសក្តានុពល

by Pisey Dim
សុក្រ ឧសភា 2nd, 2025
Load More
Next Post
លែងជាបញ្ហាក្នុងការចាយវាយដោយគ្រាន់តែមាន កម្មវិធីបាគងជាការស្រេច

លែងជាបញ្ហាក្នុងការចាយវាយដោយគ្រាន់តែមាន កម្មវិធីបាគងជាការស្រេច

ADVERTISEMENT

Recent.

សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សុក្រ ឧសភា 16th, 2025
ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

សុក្រ ឧសភា 16th, 2025
ជម្ងឺថប់បារម្មណ៍

ជម្ងឺថប់បារម្មណ៍

ច័ន្ទ ឧសភា 12th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (356)
  • កីឡា (389)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (178)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (208)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (33)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (104)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (99)
  • សហគ្រិនភាព (16)
  • សុខភាព និង សម្ផស្ស (270)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (132)
  • ហ្វេស្សិន (453)
  • អាជីវកម្ម និងការវិនិយោគ (23)
  • អ្នកដឹកនាំ (3)
[:km]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ

© 2024 Ladies Magazine Cambodia | All Rights Reserved.