ហ្វេសសិន កាបូបដៃដែលកំពុងពេញនិយមខ្លាំងបំផុតនៅក្នុងឆ្នាំ 2024 បានដាក់តាំងបង្ហាញនៅក្នុងកម្មវិធីដើរម៉ូតលំដាប់ពិភពលោក “FASHION SHOW” (Straight From Fashion Month)។
អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដែលកាបូបគឺជាផ្នែកមួយដ៏សំខាន់នៃហ្វេសសិន។
ការលេងស្ទាយ៍គឺជារឿងសំខាន់ ដើម្បីឆ្លុះបញ្ចាំងភាពច្នៃប្រឌិត ថ្លៃថ្នូរ ទាកទាញចំណាប់អារម្មណ៍មកកាន់សិល្បៈស្ទាយ៍លីស (Stylish) ក៏ដូចជាការដាក់បង្ហាញអំពីហ្វេសសិនដែលយើងស្រឡាញ់ផងដែរ។
ហ្វេសសិន មិនមែនត្រឹមតែសម្លៀកបំពាក់មួយមុខទេ វារួមបញ្ចូលទាំង កាបូប ស្បែកជើង គ្រៀងអលង្ការ និង គ្រឿងលម្អប្រាណផ្សេងៗទៀត។