យោងតាមប្រភពជាច្រើនបានឱ្យដឹងថា ប្រជាជនសាហរដ្ឋអាមេរិកបានចាត់ទុក Taylor Swift គឺជាស្រ្តីដែលមានមុខមាត់ស្រស់ស្អាតបំផុតនៅក្នុងទស្សវតទី២១។
ទម្រង់មុខរបស់នាងមានលក្ខណៈបេះដូង ភ្នែកមុចស្រួច ថ្គាមរាងជ្រុងបន្តិច មាត់រាងបេះដូង ច្រមុះស្រួច ជាពិសេសបើក្រឡេកមើលផ្ទៃមុខនាងឱ្យចំតែម្តង នោះអ្នកប្រាកដជាភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះថាសាមាមាត្រនៃផ្ទៃមុខរបស់នាងគឺស្មើគ្នា មិនវែងពេក មិនខ្លីពេក និងមិនផតរឺវៀចនៅចន្លោះសាច់មុខកន្លែងណាមួយឡើយ។ រូបរាងរបស់ Taylor គឺស្រស់ស្អាតពីកំណើត នាងមានរាងខ្ពស់ ដៃជើងស្រឡូន ដំណើរស្វាហាប់ ហេតុនេះហើយទើបធ្វើឱ្យនាងគ្រងឈុតសម្លៀកបំពាក់អ្វីក៏មើលទៅលេចធ្លោ ហើយស្រស់ស្អាតជាទីទាក់ទាញហ្វេនៗរបស់នាង។
ក្រឡេកមកមើល ការគ្រងឈុតរ៉ូបពណ៌ទឹកក្រូចដ៏ក្រហមឆ្អិនឆ្អៅ អមជាមួយពន្លឺភ្លឺផ្លេកនោលើឆាកប្រគុំតន្ត្រីទេសចរណ៍ (Eras Tour) របស់នាងនៅឯ ទីក្រុង Melbourne ប្រទេសអូរស្រ្តាលី កាលពីថ្ងៃទី17 និង 18 ខែកុម្ភៈ ឆ្នាំ 2024។