ទោះបីជាមិនមានឈ្មោះសម្រាប់ពានរង្វាន់អូស្ការក្នុងឆ្នាំ 2024 ក៏ដោយ ក៏ Anya Taylor-Joy ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពេលចូលរួមក្នុងពិធីប្រគល់ពានរង្វាន់ដ៏មានកិត្យានុភាពដែលធ្វើឡើងនៅរោងភាពយន្ត Dolby ក្នុងទីក្រុង Los Angeles នៅក្នុងរូបរាងដ៏ស្រស់ស្អាត ទាក់ទាញ និងលេចធ្លោ។ មិនតែប៉ុណ្ណោះ លើកនេះក៏ជាលើកទីមួយរបស់នាងផងដែរ។
តារាស្រីដែលទើបសម្តែងក្នុងរឿង Dune: Part II បានដើរលើកម្រាលព្រំក្រហមក្នុងឈុត DIor Haute Couture គ្មានខ្សែ ដែលមានឈុតពណ៌ប្រាក់យ៉ាងប្រណិត។ ជាពិសេសសំពត់ដែលត្រូវបានរចនាឡើងជាស្រទាប់ដូចផ្កា។ វាត្រូវបានបំផុសគំនិតដោយរ៉ូប Venus ដែលរចនាដោយ Christian Dior នៅក្នុង Collection Fall/Winter 1949-1950 របស់គេ។
ប្រសិនបើអ្នកមានអារម្មណ៍ថាស៊ាំជាមួយឈុតនេះ នោះប្រហែលជាអ្នកធ្លាប់ឃើញតារាសម្តែង Natalie Portman ស្លៀកស្ទីលដូចគ្នា ចូលរួមមហោស្រពភាពយន្ត Cannes ឆ្នាំ 2023 ប៉ុន្តែមានព័ត៌មានលម្អិតប៉ាក់ខុសៗគ្នា។ ។
តាមព័ត៌មាន រ៉ូបរបស់ Anya Taylor-Joy ត្រូវបានកាត់ដេរថ្មី។ វាត្រូវបានគេផលិតដោយប្រើភ្លុក និងសូត្រ Mayorgan ពណ៌ប្រផេះ ហើយត្រូវបានប៉ាក់ដោយឈុតដោយ Atelier Safrane Contambert។
ឯរយៈពេលសម្រាប់ផលិតរ៉ូបនេះឡើងមក គឺចំណាយពេលសរុបដល់ទៅ ៤ ៩៥០ ម៉ោងឯណោះ។ ប្រភព៖ lofficielthailand