• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

យក​ឈ្នះពាក្យសំដីនានា ជំទាវ គ្រី ណាល់លីស សម្រេច​មហិច្ឆតាក្នុង​វិស័យវិទ្យាសាស្ត្រ

by vannakkumnith DUM
ពុធ មីនា 13th, 2024
in សេដ្ឋកិច្ច និងការអភិវឌ្ឍ
325
SHARES
Share on FacebookShare on Twitter

ផ្ដើម​ពី​យុវតីដ៏​សាមញ្ញ​ម្នាក់ តែ​មាន​មហិច្ឆតា​ធំ និង​ចក្ខុវិស័យវែងឆ្ងាយ ជំទាវ គ្រី ណាលីស បាន​យក​ឈ្នះ ពាក្យ​សំដី​បន្ទុចបង្អាក់​នានា ទីបំផុត​សម្រេច​បាន​មហិច្ឆតាយកខ្លួនឯង​​ដែល​ជា​ស្ត្រី​ភេទ​ ចូល​ប្រឡូក​ក្នុង​វិស័យ​វិទ្យាសាស្ត្រ ហើយ​បច្ចុប្បន្ន​ជា​រដ្ឋលេខាធិការក្រសួងកិច្ចការនារីថែម​ទៀត។ នេះបើតាមបទសម្ភាសន៍ក្នុងកម្មវិធី “នារីរតនៈ” ក្រោមប្រធានបទ«ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» ។

លោកជំទាវ គ្រី ណាល់លីស រដ្ឋលេខាធិការក្រសួងកិច្ចការនារី(រូបថត៖ ទំព័រហ្វេសប៊ុក ក្រសួងកិច្ចការនារី)

លោកជំទាវ គ្រី ណាល់លីស មានស្រុកំណើត​នៅ​ខេត្តបាត់ដំបង នៅ​អំឡុងពេលសិក្សាចំណេះ​ទូទៅ លោកជំទាវមានគំនិតចង់ប្រឡូក​ក្នុងវិស័យវិស្វករ។ ប៉ុន្តែ ពាក្យសំដី​ជា​ច្រើន លោកជំទាវបានជួប​នៅដើមផ្លូវ​នៃគោលដៅជីវិតវែងឆ្ងាយ មានដូចជា “ខ្លួនជាស្រី មិន​គួរ​ទៅឆ្ងាយផ្ទះ” “ខ្លួន​ជា​ស្រី មិនគួរ​រៀនមុខជំនាញបុរស​ជា​ដើម”។

ប៉ុន្តែ​ដោយ​មាន​ការ​​លើកទឹកចិត្តពីលោក​ឪពុក និង​គោលគំនិតផ្ទាល់ខ្លួន​ លោកជំទាវ​ក៏បានដើរ​សំដៅគោលដៅយ៉ាងមោះមុត។ លោកជំទាវ បាន​ប្រឡងជាប់ចូល​រៀននៅសាលាតិចណូកម្រិតមធ្យម រយៈ​ពេល ក្រោយបញ្ចប់បាក់ឌុបយ៉ាងជោគជ័យ។

បន្ទាប់​សិក្សាចំណាត់ថ្នាក់ល្អ ក្នុងលំដាប់លេខ១ ដល់ លេខ ៣ លោកជំទាវ​ក៏បាន​ឡើង​ទៅសិក្សា​ថ្នាក់វិស្វករ។ បរិញ្ញាបត្រវិស្វករ​នៅពីតិចណូ លោកជំទាវ​ក៏​បានអាហារូបករណ៍​នៅ​ម៉ាឡេស៊ី ២ឆ្នាំ​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បន្ត ៣ឆ្នាំទៀត យក​ថ្នាក់បណ្ឌិត នៅម៉ាឡេស៊ី និង​ជប៉ុន។

លោកជំទាវ គ្រី ណាល់លីស រដ្ឋលេខាធិការក្រសួងកិច្ចការនារី(រូបថត៖ ទំព័រហ្វេសប៊ុក ក្រសួងកិច្ចការនារី)

ក្រោយបញ្ចប់ថ្នាក់អនុបណ្ឌិត ត្រឡប់មកវិញ លោកជំទាវចូល​មក​ធ្វើ​ជាគ្រូឧត្តម​នៅ​សាលាតិចណូជាគ្រូកិច្ចសន្យា នៅ តុលា ២០១៣។ ១ឆ្នាំក្រោយមក ដោយសារ​ជា​នារី និង​មានចំណេះដឹងខ្ពស់ លោកជំទាវ ត្រូវបានប្រូម៉ូតឲ្យ​ធ្វើជាប្រធានដេប៉ាតេម៉ង់។

ក្រោយ​មក​ទៀត​ត្រូវ​បាន​ប្រូម៉ូតជា ព្រឹទ្ធបុរសមហាវិទ្យាល័យរ៉ែ និងភូគប់សាស្ត្រ។ បម្រើការក្នុងវិស័យអប់រំបាន ៧ឆ្នាំ លោកជំទាវ​ក៏បាន​​មក​ទទួលភារកិច្ច ជាអគ្គនាយិការងអគ្គនាយដ្ឋាន វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍នៅ ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងឆ្នាំ ២០២០។

បម្រើការបានរយៈ​ពេល ៣ឆ្នាំ លោកជំទាវ​ក៏​ផ្លាស់​ប្ដូរ​ភារកិច្ចជាថ្មី​ទៀត មក​ធ្វើការនៅក្រសួងកិច្ចការនារី​ដល់​បច្ចុប្បន្ន ដែល​លោក​ជំទាវ​មាន​ឋានៈជា​រដ្ឋលេខាធិការ​ក្រសួងកិច្ចការនារី។

ផ្ដើម​ពី​ស្ត្រី​ក្នុងវិស័យវិទ្យាសាស្ត្រ ហើយ​ផ្លាស់​មក​កិច្ចការ​នារី លោក​ជំទាវ បញ្ជាក់​ថា ព្រោះចង់ជួយ​ជំរុញ​បន្ថែម​នូវ​កន្លែង​ទំនេរ​របស់​ស្ត្រី​ក្នុង​វិស័យ​នេះ។

លោកជំទាវ គ្រី ណាល់លីស រដ្ឋលេខាធិការក្រសួងកិច្ចការនារី(រូបថត៖ ទំព័រហ្វេសប៊ុក ក្រសួងកិច្ចការនារី)

លោកជំទាវ ថា ឆ្លង​តាមបទពិសោធន៍ការងារ​កន្លង​មក លោកជំទាវ មើលឃើញ​មានការចូលរួមតិចតួចពីមនុស្សស្រី។ ដូច្នេះ​លោក​ជំទាវ ​ក៏បានសម្រេចចិត្ត​មកចូល​រួម​ជាមួយក្រសួងកិច្ចការនារី ក្នុងឆន្ទៈ​នាំ​យក​ចំណេះជំនាញ និងបទពិសោធន៍​របស់​លោកជំទាវ មក​ជំរុញ​ឲ្យ​ស្ត្រីកម្ពុជា ​កាន់តែច្រើន​ចូល​ប្រឡូក​ក្នុងវិស័យ​វិស្វករ និង​វិទ្យាសាស្ត្រ។

ខណៈ​ដែល រាជរដ្ឋាភិបាល មានផែនការសម្រេច​ឲ្យបាន ​កម្ពុជា​ទៅជាប្រទេស​មាន​ចំណូល​មធ្យម​កម្រិតទាប ទៅ​កម្រិតខ្ពស់​នៅ​ឆ្នាំ ២០៣០ និង​ប្រទេស​មានចំណូល​ខ្ពស់​ ២០៥០។

លោកជំទាវ​បញ្ជាក់​ថា ផែនការនេះ​អាច​សម្រេចបាន ទាល់​តែ​កម្ពុជា​ប្រទេស​ដែល​មាន​ឧស្សាហកម្មរីកចម្រើន ហើយពលរដ្ឋ​ជាច្រើន​ប្រឡូកក្នុងវិស័យឧស្សាហកម្ម និងវិទ្យាសាស្ត្រ៕

Tags: ស្ត្រី និងការអភិវឌ្ឍន៍
Previous Post

បង្ហាញខ្លួននៅ Milan Fashion Week តារាអាស៊ីល្បីៗ​លេង Style កាបូប​ស្អាត​ៗគួរ​ឲ្យចាប់អារម្មណ៍

Next Post

គន្លឹះសំខាន់ ៣ យ៉ាងជួយឱ្យសិចកាន់តែប្រសើរឡើង

vannakkumnith DUM

vannakkumnith DUM

vannakkumnith@ladies.com.kh

Related Posts

ការផ្តល់ទិដ្ឋាការតាមប្រព័ន្ធ e-Visa និង ប្រព័ន្ធ e-Arrival ឱ្យមកនៅក្នុង Ecosystem តែមួយ នឹងចាប់ផ្តើមពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥
សេដ្ឋកិច្ច និងការអភិវឌ្ឍ

ការផ្តល់ទិដ្ឋាការតាមប្រព័ន្ធ e-Visa និង ប្រព័ន្ធ e-Arrival ឱ្យមកនៅក្នុង Ecosystem តែមួយ នឹងចាប់ផ្តើមពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥

by Ken My
សុក្រ មករា 3rd, 2025
ក្រសួងសេដ្ឋកិច្ច និង ADB ចុះកិច្ចព្រមព្រៀងប្រាក់កម្ចី និងជំនួយឥតសំណងចំនួន ៤០៣លានដុល្លារ
សេដ្ឋកិច្ច និងការអភិវឌ្ឍ

ក្រសួងសេដ្ឋកិច្ច និង ADB ចុះកិច្ចព្រមព្រៀងប្រាក់កម្ចី និងជំនួយឥតសំណងចំនួន ៤០៣លានដុល្លារ

by Ken My
ពុធ ធ្នូ 18th, 2024
ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ដែលជាព្រឹត្តិការណ៍ពិព័រណ៍ដ៏ធំមួយប្រចាំឆ្នាំ ក្នុង គោលបំណងតាំងបង្ហាញផលិតផលដែលមានគុណភាពខ្ពស់របស់កម្ពុជា
សេដ្ឋកិច្ច និងការអភិវឌ្ឍ

ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ដែលជាព្រឹត្តិការណ៍ពិព័រណ៍ដ៏ធំមួយប្រចាំឆ្នាំ ក្នុង គោលបំណងតាំងបង្ហាញផលិតផលដែលមានគុណភាពខ្ពស់របស់កម្ពុជា

by Ken My
សុក្រ ធ្នូ 13th, 2024
តស់!និយាយ - លើពីគំនិត

អត្ថប្រយោជន៍នៃការសន្សំរយៈពេលវែង

by Choraney Duong
ពុធ វិច្ឆិកា 27th, 2024
Load More
Next Post
គន្លឹះសំខាន់ ៣ យ៉ាងជួយឱ្យសិចកាន់តែប្រសើរឡើង

គន្លឹះសំខាន់ ៣ យ៉ាងជួយឱ្យសិចកាន់តែប្រសើរឡើង

ADVERTISEMENT

Recent.

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

អង្គារ ឧសភា 27th, 2025
សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សុក្រ ឧសភា 16th, 2025
ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

សុក្រ ឧសភា 16th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (357)
  • កីឡា (389)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (178)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (209)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (33)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (105)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (99)
  • សហគ្រិនភាព (16)
  • សុខភាព និង សម្ផស្ស (270)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (132)
  • ហ្វេស្សិន (453)
  • អាជីវកម្ម និងការវិនិយោគ (23)
  • អ្នកដឹកនាំ (3)
[:km]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ

© 2024 Ladies Magazine Cambodia | All Rights Reserved.