នាអំឡុង២ទសវត្សរ៍ចុងក្រោយ ទំហំប្រាក់នៅក្នុងចរាចរណ៍ប្រាក់រៀលក្នុងទីផ្សារកម្ពុជាបានកើនឡើងជាលំដាប់ ជាមធ្យម ១៥% ក្នុងមួយឆ្នាំ ខណៈដែលឥណទានប្រាក់បញ្ញើក្នុងប្រព័ន្ធធនាគារ ជារៀល ក៏បានកើនឡើងលឿនក្នុងអត្រា ៣៥% និង ៣០% រៀងគ្នា។ បច្ចុប្បន្ន កម្ពុជាបានតភ្ជាប់ប្រព័ន្ធទូទាត់ជាមួយប្រទេស ថៃ វៀតណាម និងឡាវ ព្រមទាំងក្រុមហ៊ុនផ្តល់សេវាទូទាត់អន្តរជាតិមួយចំនួនជាមួយនឹងការតភ្ជាប់ជាមួយប្រទេសផ្សេងទៀតក្នុងតំបន់ដូចជា ចិន ឥណ្ឌា ជាដើម។
ធនាគារជាតិនៃកម្ពុជា បានរៀបចំកម្មវិធីសិក្ខាសាលាស្តីពី “ដំណើរឆ្ពោះទៅមុខនៃប្រាក់រៀល និងប្រព័ន្ធបាគង” នៅមណ្ឌលសិក្សាបច្ចេកទេសធនាគារ រាជធានីភ្នំពេញ ក្នុងឱកាសអបអរសាទរខួបលើកទី៤៤ នៃការដាក់ឱ្យចរាចរណ៍ប្រាក់រៀលឡើងវិញ ដោយមានការចូលរួមជាអធិបតីភាព លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា រួមជាមួយ ថ្នាក់ដឹកនាំជាតំណាងមកពីក្រសួង-ស្ថាប័នរដ្ឋាភិបាល គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ស្ថាប័នស្រាវជ្រាវ គ្រឹះស្ថានឧត្តមសិក្សា និងនិស្សិតសរុបប្រមាណ ៤៥០រូប បានចូលរួមសិក្ខាសាលាដ៏មានសារៈសំខាន់នេះ ព្រមទាំងបានទទួលចំណេះដឹងបន្ថែមជុំវិញដំណើរវិវឌ្ឍន៍នៃរូបិយវត្ថុជាតិ និងប្រព័ន្ធបាគង តាមរយៈបទបង្ហាញរបស់វាគ្មិនជំនាញ អមដោយកិច្ចពិភាក្សាចែករំលែកបទពិសោធន៍ និងទស្សនៈវិភាគស៊ីជម្រៅពីធុរជន ក៏ដូចជាអ្នកមានវិជ្ជាជីវៈក្នុងវិស័យធនាគារ ហិរញ្ញវត្ថុ ពាណិជ្ជកម្ម និងដៃគូអភិវឌ្ឍន៍។
ធនាគារជាតិនៃកម្ពុជា បានខិតខំសម្រួលការប្រើប្រាស់ប្រាក់រៀល ឱ្យមានភាពងាយស្រួលជាបន្តបន្ទាប់ ជាពិសេស តាមរយៈប្រព័ន្ធបាគង ដែលសម្រួលប្រតិបត្តិការទូទាត់ជាប្រាក់រៀលតាម ខេអេចឃ្យូអរកូត (KH QR Code) ឱ្យកាន់តែទាន់សម័យ ឆាប់រហ័ស និងចំណាយតិច ទាំងក្នុងប្រទេស តំបន់ និងពិភពលោក។ ក្នុងចំណោមវិធានការនានា ប្រព័ន្ធទូទាត់អេឡិចត្រូនិក ជាពិសេសប្រព័ន្ធបាគង បានរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រួលដល់ការទូទាត់ប្រាក់រៀលអោយកាន់តែមានភាពទាន់សម័យ ឆាប់រហ័ស និងចំណាយតិច។ ជាលទ្ធផល ការប្រើប្រាស់ប្រាក់រៀលតាមប្រព័ន្ធអេឡិកត្រូនិក បានកើនឡើងក្នុងអត្រាមួយខ្ពស់ ដោយក្នុងឆ្នាំ២០២៣ ប្រតិបត្តិការទូទាត់ប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិកបានកើនឡើង ៤៤% ធៀបនឹងឆ្នាំ២០២២ និងខ្ពស់ជាងកំណើននៃប្រតិបត្តិការទូទាត់អេឡិកត្រូនិកជាប្រាក់ដុល្លារអាមេរិក ដែលកើនឡើងក្នុងអត្រា ៣,១% លើសពីនេះ ធនាគារជាតិនៃកម្ពុជា ក៏បានជំរុញការតភ្ជាប់ប្រព័ន្ធទូទាត់ជាមួយប្រទេសជិតខាងនៅក្នុងតំបន់ ដើម្បីអោយប្រជាពលរដ្ឋកម្ពុជាដែលមានគណនីជាប្រាក់រៀលអាចទូទាត់តាមប្រព័ន្ធ ខេអេចឃ្យូអរកូត (KH QR Code) បានងាយស្រួលនៅក្នុងប្រទេសទាំងនោះ។ ការតភ្ជាប់នេះក៏បានអនុញ្ញាតអោយភ្ញៀវទេសចរណ៍បរទេសអាចទូទាត់តាមរយៈខេអេចឃ្យូអរកូត (KH QR Code) នៅតាមហាងទំនេញនានានៅកម្ពុជា ដែលហាងទាំងនោះនឹងទទួលបានការទូទាត់ជាប្រាក់រៀល។
ធនាគារជាតិនៃកម្ពុជា បានដាក់ចេញនូវនយោបាយលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលជាបន្តបន្ទាប់តាមរយៈយន្តការទីផ្សារ ដោយបានស្តារទំនុកចិត្តលើប្រាក់រៀលនិងបង្កើតឧបករណ៍រូបិយវត្ថុជាប្រាក់រៀល។ ជាលទ្ធផល ទំហំប្រាក់រៀលក្នុងចរាចរណ៍បានកើនឡើងជាលំដាប់ជាមធ្យម ១៥% ក្នុង១ឆ្នាំ នាអំឡុង២ទសវត្សរ៍ចុងក្រោយ ខណៈដែលឥណទាននិងប្រាក់បញ្ញើក្នុងប្រព័ន្ធធនាគារជារៀល ក៏បានកើនឡើងលឿនក្នុងអត្រា ៣៥% និង ៣០% រៀងគ្នា។ កម្ពុជាបានតភ្ជាប់ប្រព័ន្ធទូទាត់ជាមួយប្រទេស ថៃ វៀតណាម និងឡាវ ព្រមទាំងក្រុមហ៊ុនផ្តល់សេវាទូទាត់អន្តរជាតិមួយចំនួនជាមួយនឹងការតភ្ជាប់ជាមួយប្រទេសផ្សេងទៀតក្នុងតំបន់ដូចជា ចិន ឥណ្ឌា ជាដើម។ ក្រៅពីនេះ ធនាគារជាតិនៃកម្ពុជា បានជម្រុញការប្រើប្រាស់ប្រាក់រៀលនៅក្នុងប្រព័ន្ធធនាគារ តាមរយៈការដាក់ចេញបទបញ្ញត្តិដែលមានលក្ខណៈអំណោយផលដល់ការប្រើប្រាស់ប្រាក់រៀលរួមមាន ការយកកំរៃសេវាលើប្រតិបត្តិការជាប្រាក់រៀលទាបជាងរូបិយប័ណ្ណបរទេស ការតម្រូវអោយគ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុ មានឥនទានជាប្រាក់រៀលយ៉ាងតិច ១០% នៃឥនទានសរុប និងវិទានការមួយចំនួនផ្សេងទៀត ដូចជាការបញ្ចេញសន្ទនាភាពជាប្រាក់រៀលតាមរយៈប្រតិបត្តិការ ផ្តល់សន្ទនាភាពដែលមានការធានា និងការសម្រួលដល់ការគ្រប់គ្រងសន្ទនាភាពជាប្រាក់រៀលក្នុងប្រព័ន្ធធនាគារ ដែលទាំងអស់នេះ និងបានជួយកាត់បន្ថយថ្លៃដើម និងសម្រួលដល់ប្រតិបត្តិការប្រាក់រៀលរបស់គ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុ។