ការរួមភេទ គឺជាការផ្តល់សេចក្តីសុខ និងក្តីស្រឡាញ់យ៉ាងពេញលេញរវាងគូស្នេហ៍ទាំងពីរ ព្រោះក្នុងអំឡុងពេលរួមភេទ ខ្លួនប្រាណរបស់មនុស្សមានការផលិតនូវអ័រម៉ូន អង់ដូហ្វីន និងអ័រម៉ូនដូហ្វាមីន ដែលការផលិតអ័រម៉ូនទាំងពីរនេះអាចធ្វើឱ្យមនុស្សមានអារម្មណ៍ថា រីករាយស្រស់ថ្លា បំបាត់ស្រ្តេស និងទុក្ខកង្វល់ផ្សេងៗ។
ការរួមភេទ អាចមានអត្ថប្រយោជន៍ជាច្រើនដល់សុខភាពផ្លូវចិត្ត ផ្លូវអារម្មណ៍ ក៏ដូចជាផ្តល់សុខភាពផ្លូវកាយផងដែរ រួមមាន បំបាត់អការតប់ប្រមល់ ឈឺក្បាលជាដើម។
មានសំណួរជាច្រើនចោទសួរមកកាន់ឡេឌីស៍ ទាក់ទងនឹងសុខភាពផ្លូវភេទថា តើគួររួមភេទរយៈពេលយូរ ឬឆាប់? ហើយ តើរយៈពេលនៃការរួមភេទប៉ុន្មាននាទីទើបល្អ និងមិនប៉ះពាល់ដល់រាងកាយ?
ឡេឌីស៍ សូមបញ្ជាក់ជូនថា តាមរយៈស្ថាប័នសិក្សា និងព្យាបាលទៅលើសុខភាពផ្លូវភេទពិភពលោក បានបង្ហាញថា ការរួមភេទតាមរយៈទ្វារមាស ត្រូវមានរយៈពេល ៣ ទៅ ៧នាទី គឺល្អបំផុត បន្ថែមពីនេះបើយោងទៅតាមការសិក្សាស្រាវជ្រាវរបស់ Healthline បានឱ្យដឹងថា រយៈពេលនៃការរួមភេទ ១ ទៅ ២នាទី គឺខ្លីពេក រីឯការរួមភេទរយៈពេល ១០ ទៅ ៣០នាទី (កន្លះម៉ោង) គឺមានរយៈពេលយូរពេក ដែលអាចបង្កផលប៉ះពាល់ដល់សុខភាពទាំងស្រ្តីភេទ និងបុរសដូចគ្នា ៖
- ស្រ្តី ៖ មានការរលាក និងស្ងួតទ្វារមាសខ្លាំង ឆ្លងមេរោគទ្វារមាស ឬអាចមានការឈឺចុកចាប់ទ្វារមាស
- បុរស ៖ គុណភាពនៃការបញ្ចេញទឹកកាមអាចចុះខ្សោយ
ដូច្នេះ រយៈពេលនៃការរួមភេទដែលសមស្រប និងមានក្តីសុខជាទីបំផុត គឺ រយៈពេលពី ៧ ទី ១៥ទាទី។