អ្នកនាង ម៉ូនីតា ដែលគេស្គាល់ថាជាអ្នកល្បីនៅលើ Tiktok បាននាំស្វាមីជនជាតិអាឡឺម៉ង់ចុះមកពីអាឡឺម៉ង់មកលេងប្រទេសកំណើត ហើយទៅថតផ្ដិតរូបភាពអនុស្សាវរីយ៍ជានៅមុខប្រាសាទអង្គរវត្តដ៏ល្បីល្បាញរបស់ខ្មែរជាច្រើនសន្លឹក ត្រជាក់ភ្នែកគួរឲ្យចង់គយគន់។
ស្ត្រីខ្មែរសម្បុរស្រអែម មានភាពល្បីល្បាញខ្លាំងនៅលើបណ្ដាញសង្គមរបស់ចិន ហៅថា Tiktok តាមរយៈការមាតិកាធ្វើម្ហូបជូនស្វាមីរបស់ខ្លួនឈ្មោះ Mike ទទួលទាន និងការបង្កើតភាពផ្អែមល្ហែមក្នុងជីវិតគូស្វាមីភរិយានឹងគ្នា។ នៅក្នុងនោះចំណុចដែលទាក់ទាញខ្លាំង គឺចរិត ឬកពា កិរយាមាយាទល្អ និងពាក្យសំដីទន់ភ្លន់ គោរពឲ្យតម្លៃស្វាមី។
ប្រិយមិត្តជាច្រើន របស់ ម៉ូនីកា បានហៅនាងថា ជាអ្នកផលិតមាតិកាវីដេអូនៅលើ Tiktok ល្បីល្បាញប្រកបដោយភាពថ្លៃថ្នូរ។ នៅមុនបង្ហាញខ្លួននៅថ្ងៃនេះ ម៉ូនីកា បានបង្ហើបប្រាប់ប្រិយមិត្តអ្នកគាំទ្ររបស់នាងថា មុនចូលឆ្នាំខ្មែរនេះ នាង និងស្វាមី នឹងចុះមកលេងប្រទេសកម្ពុជាទឹកដីកំណើត។
ឥឡូវ គេឃើញមកមែនជាមួយ ស្វាមីជនជាតិអាឡឺម៉ង់ចេះនិយាយខ្មែររបស់នាង។ ពួកគេបានរឹតបន្តឹងផ្អែមល្ហែមតាមរយៈរូបភាពអនុស្សាវរីយជាច្រើនសន្លឹកដែលផ្ដិតដោយ Angkor Feel Photography។
ទស្សនាទិដ្ឋភាពផ្អែមល្ហែមនោះទាំងអស់គ្នា៖
រូបភាព៖Angkor Feel Photography