បើនិយាយពីការ Make Up ជឿថា នារីគ្រប់រូប ចេះគ្រប់គ្នា តែបើថា ធ្វើយ៉ាងណាឲ្យស្អាត ឲ្យលេចធ្លោ គួរជាទីទាក់ភ្នែកនោះ គឺជារឿងដោយឡែកមួយទៀត ព្រោះថា នារីៗមានគន្លឹះតិចតួចផ្ទាល់ខ្លួន ដើម្បីបន្ថែមភាពប្លែកភ្នែក ចាប់អារម្មណ៍។ ដូច្នេះពិតណាស់ ចំណុចឈ្នះចាញ់ នៅលើចំណុចតូចតាចនោះឯង។
ក្រឡេកមកតារាល្បីៗរបស់ហូលីវូដ ប៉ុន្មានដួងនេះ ពួកគេបានបង្ហាញភាពស្រស់ស្អាតគួរឲ្យចាប់អារម្មណ៍ ដោយការបន្ថែមស្ទីលលើត្របកភ្នែក រង្វង់ផ្នែក ឬកន្ទុយភ្នែកពណ៌ខៀវដិត។ មិត្តនារី ក៏អាចសាកល្បងដូចគ្នា ដើម្បីទទួលបានចំណាប់អារម្មណ៍ថ្មី។
ប្រភព៖ Instyle