រ៉ូបរាត្រីពណ៌សក្បុស រំលេចពន្លឺត្បូងចាំងផ្លាតនឹងភ្លើងហ្វាបន្តិចៗ អមជាមួយគ្រឿងអលង្ការដ៏ប្រណីត បានប្រែក្លាយ ស្រីនា ទៅជាកូនក្រមុំដែលស្អាតដាច់គេ នៅដើមឆ្នាំ 2024។
ពិធីមង្គលដ៏ធំមួយប្រចាំដើមឆ្នាំ ២០២៤ នេះ ប្រព្រឹត្តទៅដោយមានការតុបតែងដោយក្រុមពិធីការល្បីឈ្មោះ ធ្វើឲ្យទិដ្ឋភាពមើលទៅដូចជាឋានសួគ៌។ ងាកទៅភ្ញៀវកិត្តិយសគ្រប់លំដាប់ថ្នាក់ ក៏បានតុបតែងខ្លួនស្អាតៗ ស្រស់សង្ហារៀងៗខ្លួនទាំងបុរស ពិសេសស្ត្រីតែម្ដង ដែលគេឃើញមានម៉ូតសំលៀកបំពាក់ប្លែកៗគួរឲ្យចាប់អារម្មណ៍យ៉ាងច្រើន។ ដោយឡែក កូនក្រមុំរឹតតែស្រស់ស្អាតលេចធ្លោ ក្នុងឈុតរ៉ូបមួយឈុតពណ៌ស ដែលមើលទៅ ដូចទេពអប្សរកំពុងលេងខ្លួននៅក្នុងសួនផ្កានៃឋានសួគ៌។ ទស្សនា ភាពលេចធ្លោរបស់ កូនក្រមុំរបស់ ហេង វិសាល ទាំងអស់គ្នា!
រូបភាព៖ Nara wedding
ទស្សនាម៉ូតរ៉ូបកូនក្រមុំ ជា ស្រនា ដ៏ទាក់ទាញនៅខាងក្រោមនេះ ៖
រូបភាព៖ One wedding
រូបភាព៖ Nara wedding