កាលណាគេនិយាយអំពីសក់ស្កូវ គេតែងសំដៅទៅលើមនុស្សដែលមានវ័យចំណាស់ ឬ មនុស្សដែលមានអាយុច្រើន ប៉ុន្តែ តើអ្នកធ្លាប់ឆ្ងល់ទេ? ហេតុអ្វីអ្នកអាយុនៅវ័យក្មេងសោះ បែរជាមានសក់ស្កូវពាសពេញក្បាលទៅវិញ?
ជឿជាក់ថាមនុស្សគ្រប់ៗ តែងតែប្រាថ្នាចង់បានសក់ខ្មៅរលោងក្រឹប ដែលជំនួយលើកសម្រស់មួយកម្រិតបន្ថែម និងមើលទៅនៅតែក្មេងជានិច្ច។ សក់ស្កូវ ជាពិសេសស្កូវមុនអាយុមិនត្រឹមតែធ្វើឱ្យយើងបាក់សម្រស់ទេ ថែមទាំងធ្វើឱ្យយើងមានអារម្មណ៍មិនសប្បាយចិត្ត អំពល់ទុក្ខ ខាតពេលវេលា និងចំណាយអស់ថវិកាច្រើនទៅលើការលាបសក់ប្រែពណ៌ខ្មៅប្រចាំដើម្បីបិទបាំង។
សូមក្រឡេកមកមើលមូលហេតុខាងក្រោមមួយចំនួន ដែលបណ្តាលឱ្យសក់របស់អ្នកឡើងស្កូវមុនអាយុ ៖
មេតាប៉ូលីស
ការប្រែប្រួលរបស់មេតាប៉ូលីស បានបំប្លែងសារធាតុប្រូតេអ៊ីន ជាតិស្ករ ជាតិខ្លាញ់ និងបំប្លែងផ្សេងៗទៀតនៅក្នុងសារពាង្គកាយ ដែលជាហេតុបណ្តាលឱ្យពណ៌សក់មានការប្រែប្រួលខុសពីសក់ធម្មជាតិ។
ការប្រើប្រាស់ឱសថ
ការទទួលទានឱសថព្យាបាលមួយចំនួន ដូចជា ឱសថសាស្រ្ត ឱសថព្យាបាលជំងឺមហារីក ជំងឺគ្រុនចាញ់ និងជាប្រភេទឱសថកាត់បន្ថយសម្ពាធឈាមខ្ពស់ក៏ជាកត្តាធ្វើឱ្យសក់ប្រែពណ៌ក្លាយជាស្កូវផងដែរ។
កង្វះវីតាមីន
សក់របស់អ្នកនឹងប្រែជាស្កូវលឿនបំផុត លើសពីអ្វីដែលអ្នកនឹកស្មាន ប្រសិនបើសិរីរាង្គកាយរបស់អ្នក មានការខ្វះវីតាមីន B12 និងជាតិដែក។ ដូច្នេះសូមទទួលទានក្រុមអាហារ ដែលមានផ្ទុកសារធាតុទាំងពីរនេះជាប្រចាំ។
ស្ត្រេស (Stress)
លើសពីនេះ ស្ត្រេស គឺជាកត្តាចម្បងដែលបណ្តាលឱ្យអ្នកឡើងស្កូវទាំងវ័យក្មេង។ នៅពេលដែលអ្នកមានអារម្មណ៍ស្រ្តេស រាងកាយនឹងបញ្ចេញសារធាតុ norepinephrine ដែលធ្វើឱ្យប៉ះពាល់ដល់កោសិកា melanocyte ជាមូលហេតុសរសៃសក់ប្រែពណ៌ជាស។
មុខសញ្ញានៃស្រ្តេសរួមមាន៖
- បញ្ហានៃការគេង
- ការថប់បារម្ភ
- ការផ្លាស់ប្ដូរចំណង់អាហារ
- សម្ពាធឈាមខ្ពស់