បវរកញ្ញាចក្រវាលសញ្ជាតិ នីការ៉ាហ្គ័រ គឺកញ្ញា Sheynnis Palacios បានធ្វើដំណើរមកដល់ប្រទេសកម្ពុជានាយប់មិញនេះនៅខេត្តសៀមរាប ក្នុងដំណើរទស្សនកិច្ចមកកាន់ប្រទេសក្នុងតំបន់អាស៊ី។
កម្ពុជា ជាប្រទេសទី២ហើយក្នុងតំបន់អាស៊ី បន្ទាប់ពីឡាវ ដែលបវរកញ្ញាចក្រវាលសញ្ជាតិ នីការ៉ាហ្គ័រ បានមកធ្វើទស្សនកិច្ច។ ក្នុងដំណើរនេះរបស់ Sheynnis Palacios បានទទួលការស្វាគមន៍យ៉ាងកក់ក្ដៅពីមន្ត្រីខាងរៀបចំកម្មវិធីបវរកញ្ញា ក្នុងនោះមាន អ្នកនាង អ៊ឹម គន្ធា និងលោកឧកញ៉ា ជិន សំណាង ជាដើម។
អតីត Miss Universe Cambodia ២រូប គឺ សំណាង អាលីណា និង រ៉េត សារីតា ក៏បានទៅចូលរួមស្វាគមន៍ដំណើររបស់បវរកញ្ញាចក្រវាលសញ្ជាតិ នីការ៉ាហ្គ័រ គឺកញ្ញា Sheynnis Palacios។
តាមគម្រោង បវរកញ្ញាចក្រវាល កញ្ញា Sheynnis Palacios នឹងស្នាក់នៅក្នុងប្រទេសកម្ពុជាចំនួន ៣ថ្ងៃ គឺពីថ្ងៃទី ០៨-១០មេសា ២០២៤។ នាង នឹងចុះទៅតំបន់ផ្សេងៗ ដូចជាកន្លែងកុមារកំព្រា ឬសកម្មភាពផ្សេងទៀតពាក់ព័ន្ធនឹងការលើកទឹកចិត្តស្ត្រី និងកុមារ៕