ការិយាល័យ គឺជាកន្លែងធ្វើការ តែវាក៏ដូចជាឆាកសម្រាប់ការបង្ហាញស្ទីលផ្ទាល់ខ្លួនដែរ។ ស្ទីលទាំងនោះ បានមកពីការរួមផ្សំលើសិល្បៈនៃការតុបតែងលើមុខ សក់ ពិសេសសំលៀកបំពាក់ ដែលជាចំណុចឆាប់ឃើញពីភាពលេចធ្លោជាងគេ។
យោងតាមហេតុផលនេះ ច្បាស់ណាស់ថា ការបោះជំហានចូលការិយាល័យ គួរតែជាដំណើរមួយដែលរៀបរយគ្រប់យ៉ាងពីបែបផែនផ្ទាល់ខ្លួន។ ត្រូវច្បាស់ថា យើងកំពុងមានវត្តមានជាមួយឈុតសំលៀកបំពាក់មួយ ដែលមានភាពស័ក្តិសមជាមួយដងខ្លួន មិនភ្លាវ ទាំងពណ៌ ទាំងម៉ូត និងទាន់សម័យ។
មិនថា មិត្តនារីយើង រសនិយមបែបណា ឡេឌីស៍ សូមបង្ហាញ រ៉ូបសម្រាប់បោះជំហានចូលការិយាល័យចំនួន ១៥ ម៉ូតសម្រាប់រើស។ តោះ ឆែកមើលទាំងអស់គ្នា៖
ប្រភព៖ townandcountrymag