ស្ទីលខ្យល់អាកាសមាននៅក្នុងជួរនៃពណ៌ទាក់ទាញភ្នែក ល្អឥតខ្ចោះសម្រាប់ដំណើរផ្សងព្រេងរដូវក្តៅរបស់អ្នកទាំងអស់។
ស្បែកជើងចំណូលចិត្តរបស់ Meghan Markle ម៉ាក Rothy ទើបតែទទួលបានការអាប់ដេតដ៏ឡូយសម្រាប់រដូវផ្ការីក និងរដូវក្តៅ។ ម៉ាកស្បែកជើងប្រកបដោយនិរន្តរភាព ដែល Duchess of Sussex ជាអ្នកគាំទ្រអស់ជាច្រើនឆ្នាំ បានណែនាំនូវ Collection ដ៏ស្រស់ស្អាត នៅថ្ងៃនេះ ហើយយើងនឹងមិនភ្ញាក់ផ្អើលទេ ប្រសិនបើ Meghan បានបញ្ជាទិញខ្លួនឯងមួយគូ ឬពីររួចហើយនោះ។
ម៉ូត espadrilles របស់ Rothy ត្រូវបានធ្វើពីផ្ទាំងក្រណាត់ ដែលអាចឲ្យមានខ្យល់ចេញចូលបា ន ដើម្បីឱ្យកាន់តែមានផាសុកភាព បត់បែន និងមាននិរន្តរភាព។ ស្បែកជើងប្រភេទនេះ នៅតែអាចបោកគក់ដោយម៉ាស៊ីន – ធ្វើឱ្យវាក្លាយជា espadrille ដែលអាចបោកគក់បានដំបូងគេ – និងមានបាតជើងដែលទន់បំផុតជាមួយនឹងបាតកៅស៊ូសម្រាប់ការក្តាប់ និងជំនួយបន្ថែម។
ឥឡូវនេះ សូមពិនិត្យមើល espadrilles ថ្មីខាងក្រោម មុនពេលមិត្តនារីអាចរកបាន១គូដែលពេញចិត្ត។
ប្រភព៖ townandcountrymag