• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

តំបន់ទេសចរណ៍ដ៏ទាក់ទាញទាំង ១៣ របស់ខេត្តកោះកុង ដែលមិនអាចមើលរំលង

by Ken My
ព្រហស្បតិ៍ មេសា 25th, 2024
in ទេសចរណ៍, សង្គម
325
SHARES
Share on FacebookShare on Twitter

ខេត្តកោះកុង គឺជាខេត្តសម្បូរធនធានធម្មជាតិដែលមានសក្ដានុពលជាច្រើនលើផ្នែកទេសចរណ៍ ដូច្នេះអាជ្ញាធរខេត្តបានបន្តយកចិត្តទុកដាក់អភិវឌ្ឍន៍គោលដៅទេសចរណ៍សំខាន់ៗ ក្នុងការកែលម្អសេវាទេសចរណ៍ និងបង្កើនផលិតផលទេសចរណ៍ ជាពិសេសអនុវត្តទិសដៅនៃការអភិវឌ្ឍបៃតង ឱ្យកាន់តែល្អប្រសើរ ។​ រមណីយដ្ឋានទេសចរណ៍សំខាន់ៗក្នុងខេត្តមានចំនួន១៣កន្លែង សម្រាប់ភ្ញៀវទេសចរណ៍ ជាតិ-អន្តរជាតិ ធ្វើដំណើរកំសាន្ត រួមាន៖

១) កោះអណ្តែតអេកូរីសត – Koh Andet Eco Resort ៖ គឺជារីសតមួយកន្លែងដែលមានជាប្រភេទ BUNGALOW FLOOTING ស្ថិតនៅតាមបណ្តោយដងព្រែកតាតៃមានប្រភពទឹក មកពីជួរភ្នំក្រវាញកណ្តាល ព័ន្ធជុំវិញដោយជួរភ្នំ និងទឹកជ្រោះសំបូរបែប ខ្យល់អាកាសបរិសុទ្ធ ត្រជាក់គ្រប់រដូវកាល។ វាមានចម្ងាយប្រមាណ១២គីឡូម៉ែត្រពីតាតៃ ខេត្តកោះកុង ធ្វើដំណើរប្រហែល២០នាទី។

២) តំបន់ទេសចរណ៍ តារាសាគរ ឬក៏គេច្រើនហៅថា តំបន់វិស្សមកាលទេសចរណ៏ ៖ ដែលមានទីតាំងស្ថិតនៅ ភូមិពាមកាយ ឃុំកោះស្ដេច ស្រុកគីរីសាគរ ខេត្តកោះកុង និងមានចម្ងាយប្រហែល ~154km ពីរង្វង់មូល​ ខេត្តកោះកុង។ តំបន់ទេសចរណ៍ តារាសាគរ ស្ថិតនៅក្នុងប្រភេទ៖ ទេសចរណ៍កែច្នៃឬរមណីយដ្ឋានកែច្នៃ, កន្លែងស្នាក់នៅ, ឆ្នេរសមុទ្យ។ រីឯចំណុចសំខាន់ៗនៅ តំបន់ទេសចរណ៍ តារាសាគរ មានដូចជា៖ ឆ្នេរសមុទ្រ, ជិះទូក, បោះជំរុំឬបោះតង់, ជិះទាទឹក, ស្ទូចត្រី, ញុំអាហារ, ហែលទឹកឬលេងទឹក, កន្លែងគេង និងចំណុចផ្សេងៗទៀត។

៣)​​ រមណីយដ្ឋានចេតិយ ឃុន ឆាង ៖ គឺជាចេតិយឃុនឆាង ឃុនផែន ហើយ ចេតិយឃុនឆាង ឃុនផែននេះជារមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្រ្តមួយដែលស្ថិតក្នុងភូមិ នាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង មានចម្ងាយប្រហែល ៤គីឡូម៉ែត្រ ពីក្រុងខេមរភូមិន្ទ។ ភ្ញៀវទេសចរជាតិ និងអន្តរ ជាតិទាំងអស់អាចធ្វើដំណើរកម្សាន្តទៅកាន់តំបន់រមណីយដ្ឋាននេះ ដោយចំណាយពីត្រឹមតែ១៥ ទៅ ២០នាទី តាមរយៈរថយន្តឬម៉ូតូ និងអាចធ្វើដំណើរតាមផ្លូវទឹកតាមរយៈទូក។ ក្នុងនោះផងដែរភ្ញៀវទេសចរអាចជិះទូក លេងកម្សាន្តស្រូបខ្យល់បរិសុទ្ធតាមដងព្រែកកោះប៉ោ និងទស្សនាក្រុងខេមរភូមិន្ទពីផ្ទៃទឹក។

៤) រមណីយដ្ឋានឆ្នេរប៉ាក់ខ្លង ៖ ជាឆ្នេរសមុទ្រដ៏ស្រស់ស្អាតជាងគេក្នុងខេត្តកោះកុង ព្រោះមានខ្យល់អាកាសបរិសុទ្ធ ប្រកបដោយផាសុកភាព ដែលធ្វើឲ្យភ្ញៀវទេសចរមានអារម្មណ៍ស្រស់ស្រាយពេលទៅដល់ទីនោះ ។ ឆ្នេរប៉ាក់ខ្លងស្ថិតនៅក្នុងប្រភេទរមណីយដ្ឋានឆ្នេរសមុទ្រ និងទេសចរណ៍ធម្មជាតិ ដែលមានចំណុចសំខាន់ៗជាច្រើន អាចធ្វើឱ្យភ្ញៀវទេសចរមានចំណាប់អារម្មណ៍ទៅកម្សាន្ត ដែលមានដូចជា មានឆ្នេរសមុទ្រ , ជិះទូកលេង, បោះតង់, គយគន់ថ្ងៃលិច,ហែលទឹក បរិភោគអាហារសមុទ្រស្រស់ៗជាដើម ។ ចំពោះកន្លែងអង្គុយលំហែកាយវិញ រមណីយដ្ឋានឆ្នេរប៉ាក់ខ្លង គឺមានរោង ឬតូបអង្គុយជាច្រើនសម្រាប់ភ្ញៀវទេសចរ ហើយក៏មានសេវាកម្មទទួលកម្មង់អាហារ និងភោជនីយដ្ឋានទៀតផង។លើសពីនេះទៀត រមណីយដ្ឋានឆ្នេរប៉ាក់ខ្លងក៏មានកន្លែងស្នាក់នៅ ដូចជាបឹងហ្គាឡូនិងផ្ទះសំណាក់ ផងដែរ។

 ៥)​ ទឹកធ្លាក់តាឥសី ឬទឹកធ្លាក់តាតៃ ៖ មានភ្ញៀវទេសចរជាតិ  អន្តរជាតិទាំងអស់ អាចទៅទស្សនាកម្សាន្តនៅតំបន់នោះបានដោយ តាមផ្លូវគោក (រថយន្ត ម៉ូតូ ឬកង់) តាមផ្លូវជាតិ លេខ ៤៨ រួចបន្តតាមផ្លូវលំ ក្រួសក្រហម ឬ អាចធ្វើដំណើរតាម​ផ្លូវទឹក ត្រឹមសហគមន៍ ដែលមានទីតាំងនៅគល់ស្ពានតាតៃ ដោយជិះទូករបស់សហគមន៍ ទៅកាន់តំបន់ទឹក​ធ្លាក់នេះ ។

៦) មណីយដ្ឋានធម្មជាតិពាមក្រសោប ឬ រមណីយដ្ឋានព្រៃកោងកាង បាងកាយ៉ាក ៖ ជារមណីយដ្ឋានធម្មជាតិពាមក្រសោប ស្ថិតក្នុងព្រៃកោងកាងពាមក្រសោប ប្រៀបដូចឋានសួគ៌បៃតង។ កោងកាង ជារុក្ខជាតិសមុទ្រមួយប្រភេទ ដុះតាមបណ្ដោយឆ្នេរល្បាប់ ដែលមានទឹកប្រៃជោរនាច ហើយធន់នឹងកំហាប់អំបិលខ្ពស់ ស្ថិតនៅភូមិបាងកាយ៉ាក ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលមានចម្ងាយ ៖ ៧គីឡូម៉ែត្រ ពីក្រុងខេមរភូមិន្ទ។

៧) សហគមន៍​តំបន់​ការពារ​ធម្មជាតិ «តាតៃក្រោម» ៖ ជាសហគមន៍តំបន់ការពារធម្មជាតិ ដែលមានទំហំសរុប ៩៧.៣ ហិតា ស្ថិតនៅក្នុងដែនជម្រកសត្វ ពពាមក្រសោប ស្ថិតនៅភូមិអន្លង់វ៉ាក់ និងភូមិកោះអណ្តែត ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង។ ការរៀបចំបង្កើតសហគមន៍តំបន់ការពារធម្មជាតិ «តាតៃក្រោម» នេះមានគោលបំណងបង្កើនការចូលរួមគ្រប់គ្រងប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព និងរួមចំណែកលើកកម្ពស់ជីវភាពសហគមន៍ មូលដ្ឋានស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ បន្ថែមលើនេះ ការរៀបចំអភិវឌ្ឍសហគមន៍តំបន់ការពារធម្មជាតិ «តាតៃក្រោម» នឹងត្រូវរៀបចំស្រប់តាមលក្ខន្តិកៈ និងផែនការគ្រប់គ្រងស្របតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។

៨) ​​ តំបន់អេកូទេសចរណ៍អារ៉ែង​ ៖ គឺមានសក្តានុពលលើទី១. ព្រៃភ្នំ ២. ទឹកជ្រោះ ៣. សត្វព្រៃ ៤. ត្រីនាគ ៥. ក្រពើភ្នំ ៦. រូងភ្នំបូរាណ និង៧. របាំប្រពៃណី។យើងបានស្គាល់ទឹកជ្រោះ៣កន្លែងគឺទឹកជ្រោះ ឆាយតាហ៊ីង ទឹកជ្រោះឆាយពួរប្រាំបួន និងទឹកជ្រោះឆាយអារ៉ែង។ យើងថែមទាំងបានឡើងភ្នំម្រេចកង្កែប មើលទេសភាពសមុទ្រឈើនៅតំបន់អារ៉ែងទៀតផង។ ទីនោះសំបូរកន្លែងកំសាន្តបែបធម្មជាតិ ទេសភាពស្អាតណាស់! អារ៉ែងសំបូរទៅដោយសក្តានុពលទេសចរណ៍ធម្មជាតិល្អឯក មានគោលដៅទេសចរណ៍ ជាង៦០ ដែលគួរទៅទស្សនា ដូចជា តំបន់ទឹកធ្លាក់ឆាយអារ៉ែង ឆាយហ៊ីង អូរពោធិ៍ប្រាំបួន តំបន់ដើរផ្សងព្រេង (Trekking) តំបន់មើលថ្ងៃលិច ជម្រកសត្វក្រពើភ្នំ ជម្រកត្រីនាគ តំបន់ពាងក្រឡបុរាណ តំបន់ជនជាតិភាគតិចកំពុងរស់នៅ។ តំបន់អេកូទេសចរណ៍អារ៉ែង មានចម្ងាយប្រមាណ២៤គីឡូម៉ែត្រពីទីរួមស្រុកថ្មបាំងដែលស្ថិតក្នុងភូមិសាស្ត្រភូមិជំនាប់ ឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង៕

៩) សហគមន៍អេកូទេសចរណ៍ជីផាត ៖ គឺជាតំបន់អេកូទេសចរណ៍មួយ ដែលគោលដៅគឺជាកន្លែងទេសចរណ៍បែបផ្សងព្រេង មានព្រៃភ្នំ មានទឹកជ្រោះនៅក្នុងព្រៃដែលគេអាចហៅបានថាជាលក្ខណៈ Adventure trip  ត្រូវសម្រាកក្នុងព្រៃត្រូវស្នាក់នៅក្នុងព្រៃ ត្រូវដើរកម្សាន្តក្នុងព្រៃ មានមើលសត្វ មានជិះទូកតាមដងព្រែកជាដើម។ សហគមន៍អេកូទេសចរណ៍ជីផាត គឺស្ថិតក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញប៉ែកនិរតីនៃប្រទេសកម្ពុជា បច្ចុប្បន្នបានក្លាយជារមណីយដ្ឋានធម្មជាតិចម្រុះអាចទស្សនាបានសម្រាប់មនុស្សគ្រប់វ័យ ជាពិសេសសម្រាប់អ្នកដែលចូលចិត្តធ្វើដំណើរបែបផ្សងព្រេង ។ សូមបញ្ជាក់ថា «ជីផាត» ជាតំបន់សហគមន៍អេកូទេសចរណ៍ដ៏ប្រណីតមួយ ស្ថិតនៅក្នុងឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង ដែលបានទាក់ទាញភ្ញៀវទេសចររាប់រយនាក់ក្នុងមួយថ្ងៃៗ ឱ្យទៅកម្សាន្តនៅទីនោះ ហើយភ្ញៀវទេសចរ មានបំណងទៅលេងកម្សាន្តនៅទីនោះ អាចចេញដំណើរពីចំណុចអណ្តូងទឹកក្នុងស្រុកបទុមសាគរ កាត់តាមផ្លូវលំក្នុងព្រៃចម្ងាយប្រហែលជាង១៧គីឡូម៉ែត្រ ៕

១០)​ កោះស្ដេច ៖ មានទីតាំងស្ថិតនៅ ភូមិកោះស្តេច ឃុំកោះស្ដេច ស្រុកគីរីសាគរ ខេត្តកោះកុង និងមានចម្ងាយប្រហែល 20km ពីរង្វង់មូល​ ខេត្តកោះកុង។ ចំណុចសំខាន់ៗនៅ កោះស្ដេច មានដូចជា៖ ហែលទឹកឬលេងទឹក, ស្ទូចត្រី, ដើរមើលផ្កាថ្ម, គយគន់ថ្ងៃលិច, ឆ្នេរសមុទ្រ, ជិះទូក, បោះជំរុំឬបោះតង់, ជិះទូកកាយ៉ាក, កន្លែងគេង និងចំណុចផ្សេងៗទៀត។

១១)​ រម្មណីដ្ឋានឆ្នេរខ្សាច់ចាំយាម ៖ ជារមណីយដ្ឋានឆ្នេរខ្សាច់ធម្មជាតិ ត្រូវបានកែច្នៃឱ្យកាន់តែល្អប្រសើរ  នៅជាប់ព្រំដែនកម្ពុជា-ថៃ កំពុងតែទទួលបានការពេញនិយមពីសំណាក់ភ្ញៀវជាតិ និង អន្តរជាតិ ដែលបានទៅ ដល់តំបន់មាត់សមុទ្រមួយនេះ ។ ក្រោយពីទទួលបានការអភិវឌ្ឈន៍ទាំងផ្លូវថ្នល់ និង សួនឧទ្យានានា សម្រស់ឆ្នេរ ខ្សាច់ ចាំយាម បានកែប្រែមុខមាត់ថ្មី ធ្វើឱ្យភ្ញៀវទេសចរទៅលេងកម្សាន្តយ៉ាងច្រើនកុះករ ហើយបានក្លាយ ជារមណីយដ្ឋាន ដ៏ពេញ និយម ពីសំណាក់ ភ្ញៀវជាតិ និង អន្តរជាតិនៅក្នុងខេត្តកោះកុង ។ ឆ្នេរខ្សាច់ចាំយាម ស្ថិតនៅក្នុងទឹកដី ឃុំ ប៉ាក់ ខ្លង ស្រុក មណ្ឌលសីមា ខេត្តកោះកុង ដែលមានចម្ងាយជាង ១០គី ឡូ ម៉ែត ពីទីក្រុងខេមរភូមិន្ទ នៅជាប់នឹងព្រំដែន ថៃ។ ឆ្នេរនេះត្រូវបាន ធ្វើការអភិវឌ្ឍន៍តាំងពីឆ្នាំ ១៩៩៧មកម្ល៉េះ។

១២) កោះមួល (កោះកុងក្រៅ) ៖  កោះកុងក្រៅស្ថិតក្នុង ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ដែលមានចម្ងាយប្រមាណ ៣០ គ.ម ពីក្រុងខេមរភូមិន្ទ។ តំបន់នេះ មានសក្តានុពលផ្នែកធនធានធម្មជាតិ ជីវៈចម្រុះ និងមានឆ្នេរខ្សាច់ល្អស្រស់ស្អាត ស្ថិតនៅលើផ្ទៃទឹកសមុទ្រដ៏ធំល្វឹងល្វើយ ដែលមានពណ៌ខៀវស្រងាត់។

១៣) បូជនីយដ្ឋាន ព្រះអង្គគោកធ្លក ៖ ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង

 

Tags: ខេត្តកោះកុងតំបន់ទេសចរណ៍ខេត្តកោះកុង
Previous Post

ដំបូង​គេ សុគា គឹមលាង ផ្ដើម​លេងវីដេអូ Khmer Make Up Trending

Next Post

រូបមន្តម៉ាសទាំង 4ប្រភេទនេះ អាចជួយរក្សាតុល្យភាពស្បែកមុខរបស់អ្នកនារដូវក្តៅនេះបានយ៉ាងល្អ

Ken My

Ken My

kenmy@ladies.com.kh

Related Posts

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”
កម្សាន្ត

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

by Pisey Dim
អង្គារ ឧសភា 27th, 2025
ទេសចរណ៍នៅរដូវកាលបៃតង (Green Season)
កម្សាន្ត

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

by Pisey Dim
សុក្រ ឧសភា 16th, 2025
អាកាសយានដ្ឋាន Hello Kitty – ប្រទេសជប៉ុន
កម្សាន្ត

អាកាសយានដ្ឋាន Hello Kitty – ប្រទេសជប៉ុន

by Pisey Dim
អង្គារ ឧសភា 6th, 2025
5 សង្កាត់ ប្រែក្លាយនិយមន័យរបស់ខ្លួនទៅជាតំបន់ទេសចរណ៍ដ៏មានសក្តានុពល
កម្សាន្ត

5 សង្កាត់ ប្រែក្លាយនិយមន័យរបស់ខ្លួនទៅជាតំបន់ទេសចរណ៍ដ៏មានសក្តានុពល

by Pisey Dim
សុក្រ ឧសភា 2nd, 2025
Load More
Next Post
រូបមន្តម៉ាសទាំង 4ប្រភេទនេះ អាចជួយរក្សាតុល្យភាពស្បែកមុខរបស់អ្នកនារដូវក្តៅនេះបានយ៉ាងល្អ

រូបមន្តម៉ាសទាំង 4ប្រភេទនេះ អាចជួយរក្សាតុល្យភាពស្បែកមុខរបស់អ្នកនារដូវក្តៅនេះបានយ៉ាងល្អ

ADVERTISEMENT

Recent.

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

អង្គារ ឧសភា 27th, 2025
សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សុក្រ ឧសភា 16th, 2025
ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

សុក្រ ឧសភា 16th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (357)
  • កីឡា (389)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (178)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (209)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (33)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (105)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (99)
  • សហគ្រិនភាព (16)
  • សុខភាព និង សម្ផស្ស (270)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (132)
  • ហ្វេស្សិន (453)
  • អាជីវកម្ម និងការវិនិយោគ (23)
  • អ្នកដឹកនាំ (3)
[:km]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ

© 2024 Ladies Magazine Cambodia | All Rights Reserved.