ប្រព័ន្ធប្រតិបត្តិការរបស់កុំព្យូទ័រ ឫ Operating System (OS) មានមុខងារគ្រប់គ្រងរាល់ផ្នែក software និង hardware របស់កុំព្យូទ័រ។ ជាធម្មតា ម៉ាស៊ីនកុំព្យូទ័រមួយមានកម្មវិធី programs ជាច្រើនដំណើរការក្នុងពេលតែមួយ ហើយកម្មវិធីទាំងនោះ ត្រូវ access ទៅកាន់ CPU, memory និង អង្គផ្ទុកទិន្នន័យរបស់កុំព្យូទ័រ។ ប្រព័ន្ធប្រតិបត្តិការ OS មានតួនាទីដើម្បីសម្រួល ធានាថា កម្មវិធីមួយៗដែលរត់នៅលើកុំព្យូទ័រ អាចដំណើរការបានដោយរលូន។
ប្រភេទនៃ ប្រព័ន្ធប្រតិបត្តិការ Operating System
ប្រព័ន្ធប្រតិបត្តិការ ជាធម្មតាតែងត្រូវបានតម្លើង pre-loaded មកជាស្រេចនៅក្នុងម៉ាស៊ីនកុំព្យូទ័រ នៅពេលអ្នកទិញមក។ មនុស្សជាច្រើនសម្រេចប្រើ OS ដែលបានតម្លើងមកស្រេចជាមួយម៉ាស៊ីនកុំព្យូទ័ររបស់ពួកគេ ប៉ុន្តែក្នុងករណីដែលអ្នកប្រើចង់ផ្លាស់ប្តូរ ប្រព័ន្ធប្រតិបត្តិការនៅលើម៉ាស៊ីនរបស់ពួកគេ គឺអាចផ្លាស់ប្តូរបានតាមចិត្ត។ OS ចំនួន ៣ ដែលពេញនិយមនៅក្នុងពេលបច្ចុប្បន្ន មានដូចជា Microsoft Windows, macOS និង Linux។
ប្រព័ន្ធប្រតិបត្តិការទំនើបចុងក្រោយ សព្វថ្ងៃនេះប្រើ graphical user interface ឫ GUI។ GUI អនុញ្ញាតឱ្យអ្នកបញ្ជា mouse ដើម្បីចុច click ទៅលើ icons, ប៊ូតុង និង menus ហើយអ្វីៗគ្រប់យ៉ាងគឺបង្ហាញនៅលើអេក្រង់ display ដោយដំណើរការ graphics និង text រួមបញ្ចូលគ្នា។