ទិវាមាតាគឺជាការប្រារព្ធពិធីគោរពដល់ម្តាយនៃគ្រួសារ ឬបុគ្គលក៏ដូចជាភាពជាម្តាយចំណងមេត្រីភាព និងឥទ្ធិពលរបស់ម្តាយនៅក្នុងសង្គម។ បុណ្យនេះត្រូវបានគេប្រារព្ធនៅថ្ងៃផ្សេងៗគ្នាក្នុង ប្រទេសជាច្រើននៃពិភពលោក ជាទូទៅនៅក្នុងខែមីនា ឬឧសភា។
នៅក្នុងប្រទេសមួយចំនួន កាលបរិច្ឆេទដែលបានអនុម័តគឺមានសារៈសំខាន់ចំពោះសាសនាភាគច្រើន ដូចជាថ្ងៃវឺដ្យីនម៉ារី ក្នុងប្រទេសកាតូលិក។ ប្រទេសផ្សេងទៀតបានជ្រើសរើសកាលបរិច្ឆេទដែលមានសារៈសំខាន់ជាប្រវត្តិសាស្ត្រ។ ជាឧទាហរណ៍ ថ្ងៃបុណ្យម្ដាយរបស់បូលីវី គឺជាកាលបរិច្ឆេទកំណត់មួយ រំលឹកដល់សមរភូមិដែលស្ត្រីបានចូលរួមដើម្បីការពារកូនរបស់ពួកគេ។ប្រទេសមួយចំនួនដូចជាប្រទេសរុស្ស៊ី បានប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិជំនួសឱ្យទិវាមាតា។
ទិវាបុណ្យអ្នកម្តាយ Mother’s Day នឹងឈានចូលមកដល់នៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៤ ស្អែកនេះហើយ។ ក្នុងនាមជាកូនៗ ការមានកាដូរ ជូនអ្នកម្តាយនៅថ្ងៃពិសេស គឺជារឿងសំខាន់ ដែលមិនគួររំលង។ ការជ្រើសរើស Gifts ដែលត្រឹមត្រូវ ពិតជាអាចផ្តល់នូវស្នាមញញឹម នៅក្នុងថ្ងៃពិសេសរបស់ លោកអ្នកមានគុណ ជាក់ជាមិនខាន។
ជាការពិត មិនអាចប្រកែកបាន ការផ្តល់ជូនកាដូ មិនអាចប្រៀបស្មើនូវគុណ ដែលអ្នកម្តាយ បានខិតខំចិញ្ចឹមបីបាច់ តាំងពីតូចក្រូចឆ្មា បាតជើងក្រហមរងៀល រហូតធំដឹងក្តី ពេញរូបពេញរាង។ ប៉ុន្តែទង្វើនេះ ជាការបញ្ជាក់ឱ្យឃើញថា យើង មិនបានភ្លេចថ្ងៃពិសេស Mother’s Day ឡើយ។
ខាងក្រោមនេះ ជាម៉ូតរ៉ូបស្អាតៗ ដែលលោកអ្នកអាចពិចារណា ទិញជូនអ្នកម្តាយ ក្នុងថ្ងៃ Mother’s Day ៖